ព្យាបាល​សក់​ជ្រុះ តាម​បែប​ធម្មជាតិ​


ការ​ទំពែក​ក្បាល គឺជា​បញ្ហា​មួយ ដែល​អាច​កើតឡើង រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។ យ៉ាងណាមិញ បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ដែរ ជាមួយនឹង​ការព្យាបាល បែប​សម័យ​ទំនើប​នេះ តែ​ត្រូវ​ចំណាយលុយ​ច្រើន​។ ប៉ុន្តែ ក៏​មាន​រូបមន្ត​ធម្មជាតិ ដែល​យើង​អាចធ្វើ​បាន​ដោយ​ខ្លួនឯង និង​មិនបាច់​ចំណាយ​ច្រើន​ទៀតផង​។
​គ្រឿងផ្សំ ៖
•​    ​ម្សៅ​សំបក​ឈើអែម​
•​    ​ប្រេង​អូ​លីវ​
•​    ​ទឹកឃ្មុំ​។​
​ការណែនាំ ៖
​ដំបូង​ឡើយ ចូរ​កម្តៅ​ប្រេង​អូ​លីវ ហើយ​ដាក់​ម្សៅ​សំបក​ឈើអែម​មួយ​ស្លាបព្រា​បាយ ទឹកឃ្មុំ​សុទ្ធ​ធម្មជាតិ មួយ​ស្លាបព្រា​កាហ្វេ​ចូលគ្នា ហើយ​លាយ​ឲ្យ​សព្វ​។
​ក្រោយ​ពី​លាយ​សព្វ​ហើយ អ្នក​អាច​យក​ល្បាយ​នេះ ទៅ​ម៉ាស្សា​នៅលើ​គល់​សក់​ទាំងអស់ ជាពិសេស កន្លែង​ដែល​ទូលាយ​សក់ ហើយ​ទុក​ចោល ១៥ នាទី​។ ចូរ​ធ្វើបែបនេះ​ចំនួន ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!