១. បបោសអង្អែល
បបោសអង្អែលបានល្អ សឹងតែថា អាចធ្វើស្ត្រីឈានដល់ចំណុចកំពូល បានពីរបីដងក៏មាន ដូច្នេះ សូមចាប់ផ្តើមវាជាមុន ប្រសិនបើអ្នកចង់ឲ្យនាងសុខស្រួល។
២. មួយៗ កុំប្រញាប់
កាយវិការថ្នាក់ថ្នមដោយមួយៗ ពិតជាធ្វើឲ្យមនុស្សស្រីរំភើប និងមានសេចក្តីសុខខ្លាំងណាស់ ដូច្នេះ សូមកុំប្រញាប់រួសរាន់អី សូម្បីតែពេលអ្នករួចរាល់ហើយក៏ដោយ។
៣. សុវត្ថិភាព
សុវត្ថិភាពនៃការរួមភេទ នឹងធ្វើឲ្យអ្នកទាំងពីរ ទទួលបានសេចក្តីសុខពេញលេញ ដូច្នេះ សូមប្រាកដថា អ្នកបានត្រៀមស្រោមអនាម័យរួចហើយ ប្រសិនបើអ្នក មិនទាន់ចង់បានកូន ឬមិនចង់កើតជំងឺកាមរោគ។
៤. តម្រូវការមនុស្សស្រី
អ្នកត្រូវស្វែងយល់ពីអ្វី ដែលដៃគូរបស់អ្នកត្រូវការ ពីព្រោះ មនុស្សស្រីមិនដូចគ្នាទាំងអស់នោះទេ ហើយអត្ថបទអ្វីដែលអ្នកធ្លាប់អាន ក៏មិនប្រាកដថា ដូចអ្វីដែលនាងចង់បានដែរ។
៥. ក្លិនខ្លួន
ជាការពិតណាស់ គ្មានមនុស្សស្រីណា ទ្រាំទ្រនឹងក្លិនខ្លួន ដ៏អាក្រក់របស់អ្នកឡើយ ដូច្នេះ មុនពេលរួមភេទ អ្នកត្រូវងូតទឹក ឬបាញ់ទឹកអប់ដែលនាងចូលចិត្ត។
៦. ស្ទីល
វាពិតបាកណាស់ ដែលឲ្យនាងនិយាយថា នាងចង់បែបណានោះ ដូច្នេះ អ្នកអាចសាកល្បងម្តងមួយស្ទីល ៗ ហើយសង្កេតមើលការឆ្លើយតបរបស់នាង ថាតើនាងចូលចិត្តមួយណាជាងគេ៕
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!