សញ្ញានៃអាការៈតឹងច្រមុះដែលអ្នកគួរទៅឲ្យគ្រូពេទ្យពិនិត្យ Posted by Jongdeung on July 08, 2016 Get link Facebook X Pinterest Email Other Apps អាការៈតឹងច្រមុះកើតមានឡើង នៅពេលដែលជាលិកា និង សសៃឈាមនៅក្នុងច្រមុះ ក្លាយជាហើម ប៉ោង ជាមួយនឹងសារធាតុរាវជាច្រើន ដែលវាអាចនឹងបណ្តាលអោយអ្នកមានអារម្មណ៍ថា តឹងណែននៅ ក្នុងច្រមុះ។ អាការៈតឹងច្រមុះនេះ ក៏អាចកើតឡើងបានដោយសារតែ ជំងឺផ្តាសាយ, គ្រុនផ្តាសាយ, ការ មានប្រតិកម្មជាមួយនឹងធូលីដី, លំអងផ្កា ឬ ក៏រោមរបស់សត្វចិញ្ចឹម ឬ ក៏វាអាចជាការឆ្លើយតបទៅនឹង សារជាតិដែលបង្កការរលាក មានដូចជាផ្សែងបារីជាដើម។ មានមនុស្សមួយចំនួន បានមានអាការៈតឹង ច្រមុះនេះជារុំារ៉ៃ ដោយមិនមានមូលហេតុណាច្បាស់លាស់ ហើយស្ថានភាពនេះ ត្រូវបានគេស្គាល់ថា ការរលាកច្រមុះ ដោយមិនបង្កឡើងដោយសារប្រតិកម្មអាលែហ្សី។ ការតឹងច្រមុះ អាច ឬ មិនអាចកើត មានរួមជាមួយនឹង ការហូរសារធាតុរាវ ឬ ហៀរសំបោរ ចេញពីក្នុងច្រមុះ ។ ជាធម្មតា អាការៈតឹងច្រមុះ គឺគ្រាន់តែជាការរំខានមួយប៉ុណ្ណោះ សម្រាប់កុមារដែលមានអាយុច្រើន បន្តិច និង មនុស្សពេញវ័យ។ ប៉ុន្តែបញ្ហានៃការតឹងច្រមុះនេះ អាចនឹងមានសភាពធ្ងន់ធ្ងរចំពោះកុមារតូចៗ ដែលជាលទ្ធផល ពួកគេអាចនឹងមានការពិបាក ក្នុងការបៅ ឬ ដកដង្ហើម។ ការតឹងច្រមុះ ឬ ការហៀរសំបោរ ជាធម្មតាវាអាចគ្រាន់តែជាបញ្ហារំខានមួយ ប៉ុន្តែវាអាចជាសញ្ញា នៃ បញ្ហាដែលមានសភាពធ្ងន់ធ្ងរជាងនេះ ហើយវានឹងកាន់តែមានភាពគ្រោះថ្នាក់ចំពោះកុមារតូចៗ។ ធ្វើការទំនាក់ទំនង ទៅកាន់គ្រូពេទ្យប្រសិនបើ៖ រោគសញ្ញារបស់អ្នកនៅបន្តមាន ច្រើនជាងរយៈពេល ១០ថ្ងៃ។ អ្នកមានគ្រុនក្តៅខ្លាំង ជាពិសេស ប្រសិនបើវាមានរយៈពេលយូរជាង ៣ថ្ងៃ។ សារធាតុរាវដែលហូរចេញពីច្រមុះរបស់អ្នក មានពណ៌បៃតង និង កើតមានរួមជាមួយនឹង ការឈឺ ចាប់នៅក្នុងច្រមុះ ឬ មានគ្រុនក្តៅ។ នេះប្រហែលអាចជាសញ្ញា នៃការបង្ករោគ របស់ពពួកបាក់តេរី ។ អ្នកមានជំងឺហឺត ឬ ជំងឺហើមសួត ។ មានឈាមធ្លាក់លាយមកជាមួយ សារធាតុរាវដែលហូរចេញពីក្នុងច្រមុះ ឬ បន្តមានការហូរ សារធាតុរាវថ្លា ចេញពីក្នុងច្រមុះ បន្ទាប់ពីអ្នកមានការរងប៉ះទង្គិចក្បាល៕ ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!