វិធីងាយស្រួល ១៣យ៉ាងដែលធ្វើឲ្យធ្មេញសក្នុងពេលមួយយប់ Posted by Jongdeung on July 13, 2016 Get link Facebook X Pinterest Email Other Apps តើអ្នកអាចរកឃើញនរណាម្នាក់ដែលមិនខ្វលខ្វាយពីរូបសម្បត្តិខាងក្រៅរបស់ខ្លួនទេ សព្វថ្ងៃនេះ? ការតុបតែងខ្លួនគឺមិនគិតសំខាន់គ្រាន់តែទៅលើសម្លៀកបំពាក់ និងគ្រឿងលម្អ ខ្លួនដែលអ្នកប្រើប្រាស់នោះឡើយ។ សុខភាពធ្មេញគឺជាផ្នែកមួយដែលអាចធ្វើឲ្យរូបសម្បត្តិ ខាងក្រៅរបស់អ្នកកាន់តែទាក់ទាញ។ ម្យ៉ាងមិញទៀត វាជាការចាំបាច់ណាស់ក្នុងការមើលថែ ធ្មេញរបស់អ្នក និងធានាថាពួកវាគឺសភ្លឺចញ្ចាចជាប្រចាំ។ តើធ្វើដូចម្តេចទើបបានបែបនោះ? ខាងក្រោមនេះជាចម្លើយហើយ ដូច្នេះប្រសិនបើអ្នក ចង់ដឹង សូមបន្តការអាន។ មូលហេតុដែលចាំបាច់ក្នុងការប្រើប្រាស់វិធីនេះសម្រាប់ធ្វើឲ្យធ្មេញស៖ វាជាការពិតណាស់ វិធីដែលស្រួលបំផុត និងលឿនបំផុតក្នុងការកម្ចាត់ស្នាមប្រលាក់ ឬ ការលាងសម្អាតឲ្យធ្មេញសគឺទៅជួបពេទ្យធ្មេញ។ ពួកគេអាចប្រើប្រាស់ឧបករណ៍ដែលប្រើ ប្រាស់សម្រាប់ធ្វើឲ្យធ្មេញសដើម្បីកម្ចាត់ស្នាមប្រលាក់យ៉ាងលឿន។ ប៉ុន្តែ មានវិធីដែល ចំណាយប្រាក់អស់តិចជាង ហើយក៏មានប្រសិទ្ធិភាពផងដែរក្នុងការធ្វើឲ្យធ្មេញសដែលអ្នក អាចសាកល្បងបាននៅផ្ទះដោយខ្លួនéង។ វិធីទាំងនេះមិនត្រូវការការចំណាយច្រើនទេ ហើយ ក៏មិនធ្វើឲ្យមានការប៉ះពាលអ្វីដែរ។ មួយវិញទៀត វិធីទាំងនេះអាចនាំមកនួវលទ្ធផលយ៉ាង លឿន។ ១/ ប្រើប្រាស់ម្សៅ Baking Soda លាយជាមួយទឹកក្រូចលេមុន ៖ សូដ្យូមប៊ីកាបូណាត ឬម្សៅ Baking Soda គឺជាធាតុផ្សំដែលអាចរកឃើញបានយ៉ាង ងាយនៅតាមផ្ទះបាយរបស់បរទេស។ វាមានជាតិកាត់ដែលអាចធ្វើឲ្យលុបបំបាត់ស្នាមនៅលើ ធ្មេញបាន។ វាក៏មានជាតិក្បុងដែលអាចកាត់បន្ថយជាតិអាស៊ីតនៅក្នុងមាត់។ ចំណែកឯទឹក របស់ក្រូចលេមុនមានជាតិអាស៊ីតដែល Baking Soda អាចធ្វើការកាត់បន្ថយវាដល់កំរិតណា មួយបាន។ លាយបញ្ចូលគ្នារវាង Baking Soda និងទឹករបស់ក្រូចលេមុន ហើយយកទៅលាប លើធ្មេញរបស់អ្នកដោយប្រើប្រាស់ច្រាសដុះធ្មេញ។ រួចទុកវាចោលប្រហែលប៉ុន្មាននាទីហើយ ធ្វើការលាងទឹកចេញ។ ប្រយ័ត្នប្រយែងក្នុងការទុកវានៅលើធ្មេញយូរពេក។ ២/ ប្រើប្រាស់ប្រេងដូង ៖ អ្នកប្រហែលជាឆ្ងល់នឹងវិធីមួយនេះហើយព្រោះប្រេងដូងល្បីថាភាគច្រើនវាមាន ប្រយោជន៍សម្រាប់សុខភាពស្បែក និងសក់។ អាស៊ីតឡរិចដែលមាននៅក្នុងប្រេងដូងអាច កម្ចាត់ធាតុដែលបង្កឲ្យមានបាក់តេរីនៅធ្មេញ។ វាក៏ជួយធ្វើឲ្យក្លិនមាត់របស់អ្នកស្រស់ស្រាយ ផងដែរ។ យកប្រេងដូងទៅលាបនឹងធ្មេញរបស់អ្នករៀងរាល់ព្រឹក។ ត្រូវប្រាកដខ្លួនឯងថាអ្នក នឹងមិនលេបវា។ លាងទឹកវាចេញជាមួយនឹងទឹកដែលមានសីតុណ្ហភាពល្មម បន្ទាប់មកធ្វើការ ដុះធ្មេញធម្មតា។ ៣/ បរិភោគបន្លែ និងផ្លែឈើដែលស្រួយ ៖ វាជាយោបល់ល្អមួយដល់អ្នកក្នុងការបន្ថែមនូវបន្លែ និងផ្លែឈើដែលស្រួយជាច្រើននៅ ក្នុងរបបអាហាររបស់អ្នក។ ឧទាហរណ៍ដូចជា ផ្លែប៉ោម និងការ៉ុតជាដើម។ ជាតិកាត់ដែលមាន នៅក្នុងបន្លែ និងផ្លែឈើទាំងនោះនឹងធ្វើការបកចេញនូវស្រទាប់ពណ៌លឿងនៅស្រោបធ្មេញ ម្តងបន្តិចៗ។ ការទទួលទានអាហារដែលមានជាតិទឹកដោះគោក៏អាចធ្វើឲ្យមានលំនឹង pH នៅ ក្នុងមាត់ផងដែរ។ ៤/ ប្រើប្រាស់ម្សៅ Baking Soda លាយជាមួយផ្លែស្ត្របេរ៊ី ៖ ប្រើប្រាយល្បាយនៃផ្លែស្ត្របេរ៊ីដែលបានកិនកម្ទេច និងជាមួយ Baking Soda អាចជួយ ធ្វើឲ្យធ្មេញរបស់អ្នកសជាងមុន។ លាយផ្លែស្ត្របេរ៊ីមួយគ្រាប់ជាមួយនឹង Baking Soda មួយ ស្លាព្រាជាការស្រេច។ ប្រើច្រាសដុះធ្មេញ ឬម្រាមដៃក្នុងការលាបវានៅលើធ្មេញ ហើយទុកវា ប្រហែលប៉ុន្មាននាទី។ លាងវាចេញ និងដុះធ្មេញជាមួយនឹងថ្នាំដុះធ្មេញដែលអ្នកដុះជាប្រចាំ។ វិធីនេះអាចធ្វើបានមួយដងក្នុងមួយសបា្តហ៍។ ៥/ ប្រើប្រាស់អ៊ីដ្រូសែនប៉ែរ៉ូស៊ីតជាមួយម្សៅ Baking Soda ៖ លាយទឹកខ្ពល់មាត់ដែលខ្លាំងមួយជាមួយនឹងBaking Soda និងអ៊ីដ្រូសែនប៉ែរ៉ូស៊ីតក្នុង កែវមួយ។ ខ្ពល់វានៅក្នុងមាត់បន្ទាប់មកធ្វើការលាងវាចេញ។ ប៉ុន្តែកុំអនុវត្តវិធីនេះជាប្រចាំថ្ងៃ។ ៦/ ប្រើប្រាស់ល្បាយថ្នាំដុះធ្មេញ ៖ អ្នកអាចបង្កើតបានថ្នាំដុះធេ្មញដែលធ្វើឲ្យធ្មេញសបានដោយខ្លួនឯងដោយត្រឹមតែ លាយថ្នាំដុះធ្មេញរបស់អ្នកជាមួយធាតុដទៃដូចជា Baking Soda អំបិល និងអ៊ីដ្រូសែនប៉ែរ៉ូស៊ីត។ យកល្បាយដែលបានលាយទៅដុះនឹងធ្មេញរួចលាងចេញដោយទឹក ក្តៅឧណ្ឌៗជាការស្រេច។ វិធីនេះគប្បីធ្វើម្តងមួយសបា្តហ៍។ ៧/ ប្រើប្រាស់ទឹកខ្មេះ Apple Cider ៖ ទឹកខ្មេះ Apple Cider មានសារៈប្រយោជន៍ចំពោះសុខភាពសក់ ប៉ុន្តែវាក៏អាចយកមក ប្រើប្រាស់ក្នុងការធ្វើឲ្យធ្មេញសផងដែរ។ យកវាទៅខ្ពល់មាត់មុនដុះធ្មេញជារៀងរាល់ថ្ងៃជាការ ស្រេច។ ៨/ ប្រើប្រាស់ទឹកខ្ពល់មាត់ដែលសាកសម ៖ វាមិនអីទេក្នុងការប្រើប្រាស់ទឹកខ្ពល់មាត់ ប៉ុន្តែការជ្រើសរើសឲ្យត្រឹមត្រូវនិងសាកសម នឹងអ្នកនោះគឺសំខាន់ណាស់។ ដើម្បីជៀសវាងការប្តូរពណ៌ធ្មេញ អ្នកគប្បីជៀសឲ្យឆ្ងាយពីទឹក ខ្ពល់មាត់ដែលមានពណ៌បៃតង ឬខៀវ។ ពួកវាមានសារធាតុអាល់កុលដែលធ្វើឲ្យធ្មេញរបស់ អ្នកស្ងួត និងនាំឲ្យមានការប្តូរពណ៌ធ្មេញ។ វាប្រសើរជាងប្រសិនបើអ្នកប្រើប្រាស់ទឹកខ្ពល់មាត់ ដែលមិនមានសារធាតុអាល់កុល និងមិនមានការដាក់សារធាតុពណ៌ច្រើន។ ៩/ ប្រើប្រាស់ជីឲ្យត្រឹមត្រូវ៖ ជីគឺជារុក្ខជាតិដែលអាចចម្រើនសុខភាពជាច្រើនយ៉ាង និងជាអ្វីដែលសម្បូរមាននៅក្នុង ផ្ទះបាយរបស់មនុស្សគ្រប់រូប។ វាក៏អាចយកមកធ្វើឲ្យធ្មេញរបស់អ្នកសបានដែរ។ គ្រាន់តែ ហាល និងកិនវាឲ្យក្លាយទៅជាម្សៅរួចយកវាទៅដុះធ្មេញ។ វាក៏ល្អម្យ៉ាងដែរប្រសិនបើអ្នក លាយជាមួយនឹងម្សៅសំបកក្រូចគឺកាន់តែល្អ។ ១០/ លាងធ្មេញជាមួយនឹងទឹកបន្ទាប់ពីបានបរិភោគផ្លែឈើដែលមានជាតិកាត់៖ ការបរិភោគផ្លែឈើដែលមានជាតិកាត់ដូចជាផ្លែក្រូចអាចមានសារៈប្រយោជន៏ដល់ សុខភាពរបស់អ្នកពិតមែន ប៉ុន្តែពួកវាមានសារធាតុអាស៊ីតដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាពរបស់ធ្មេញ។ តែនេះមិនមែនមានន័យថាអ្នកគួរតែឈប់បរិភោគពួកវាទេ គ្រាន់តែត្រូវ ចាំថាគួរតែលាងមាត់ចេញជាមួយនឹងទឹកបន្ទាប់ពីបានបរិភោគព្រោះវាអាចធានាថាមិនមាន ជាតិអាស៊ីតទៅធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់អ្នកទេ។ ១១/ ជៀសវាងអាហារដែលមានពណ៌ក្រម៉ៅ៖ អាហារមួយចំនួនដែលមានពណ៌ក្រម៉ៅអាចនាំឲ្យមានការប៉ះពាល់ដល់ពណ៌ធ្មេញ។ វា ប្រសើរជាងប្រសិនបើអ្នកអាចធ្វើការជៀសវាងអាហារមួយចំនួនដូចជា Blackberries ទឹកស៊ីអ៊ីវ ជាដើម។ ១២/ មានការប្រយ័ត្នប្រយែងក្នុងការបរិភោគភេសជ្ជៈផ្អែមៗ៖ ការទទួលទានទឹកតែនៅពេលព្រឹក ឬកាហ្វេគឺជាអ្វីដែលមនុស្សភាគច្រើនចូលចិត្ត។ ប៉ុន្តែភេសជ្ជៈផ្អែមៗ និងភេសជ្ជៈប៉ូវកម្លាំងអាចនាំឲ្យមានការប្តូរពណ៌ធ្មេញ និងប៉ះពាល់ដល់ សុខភាពធ្មេញ។ វាប្រហែលជាមិនអាចជៀសវាងវាទាំងស្រុងបានពិតមែន ប៉ុន្តែអ្នកអាចសាក ល្បងព្យាយាមមិនឲ្យវាប៉ះធ្មេញ ឬក៏ប្រើទុយោក្នុងការបរិភោគជាដើម។ ១៣/ បញ្ឈប់ការជក់បារី ៖ អ្នកប្រហែលជាបានលឺតៗគ្នារួចមកហើយ។ ការបញ្ឈប់ការជក់បារីនេះមិនត្រឹមតែអាច ជួយឲ្យធ្មេញអ្នកសទេ ប៉ុន្តែថែមទាំងជួយឲ្យសួតនិងបេះដូងរបស់អ្នកប្រសើរជាងមុនផងដែរ។ ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!