ពេលមានទំនាក់ទំនងស្នេហាមិនថាភាគីខាងណាទេ តែងបានបញ្ចេញអាកប្បកិរិយាដែលបញ្ជាក់ពីការស្រលាញ់។ តែបើខាងប្រុសអាចបង្ហាញឥរិយាបថដូច ៥ យ៉ាងខាងក្រោម នោះអាចបញ្ជាក់បានថាសង្សារគឺស្រលាញ់អ្នកស្ទើរលេបហើយ៖
១.កាន់កាបូបឲ្យអ្នក
ជាបុរសសង្សារកម្រណាស់នឹងដើរផ្សារជាមួយមនុស្សស្រីដោយជួយកាន់ កាបូបឲ្យ តែបើនរណាមានមិត្តប្រុសឲ្យគេធ្វើបែបនេះដាក់ នោះបញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំងលែងខ្វល់ពីមនុស្សជុំវិញខ្លួន មើលមកគេគិតយ៉ាងម៉េចណាស់។
២.ការពារអ្នក
ជាធម្មតាណាស់ទៅហើយដែលមនុស្សប្រុសដែលស្រលាញ់សង្សារតែងការពារ នាង។ តែបើកត់សម្គាល់ឃើញថាបើទោះអ្នកធ្វើខុសកំហុសធ្ងន់យ៉ាងណាក៏ដោយ ហើយគេតែងនិយាយកាន់ជើង និងមិនឲ្យអ្នកដទៃនិយាយប៉ះពាល់អ្នកជានិច្ចនោះ ត្រូវរក្សាបុរសប្រភេទនេះកុំឲ្យបាត់បង់ឡើយព្រោះគេពិតជាមិនអាច រស់ដោយគ្មានអ្នកទេ។
៣.ទៅមើលអ្នកដល់កន្លែងធ្វើការ
បុរសភាគច្រើនអៀនខ្មាសមិនហ៊ានទៅកន្លែងធ្វើការរបស់មិត្តស្រីទេ ដោយយ៉ាងច្រើនណាត់ជួបគ្នានៅជិតកន្លែងខាងស្រីតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើពួកគេមានអារម្មណ៍ថាមិនអាចរង់ចាំ និងចង់ឃើញមុខនោះគេនឹងទៅកន្លែងធ្វើការ ដោយទិញរបស់កំប៉ិកកំប៉ុកធ្វើជាលេសដើម្បីបានជួបមុខ អ្នក។
៤.ចង់ជួបមុខគ្រប់ពេល
ប្រសិនបើជាបុរសជាសង្សារតាមដល់កន្លែងធ្វើការហើយនោះ ទោះជាពេលថ្ងៃឈប់សម្រាកហើយខាងស្រីមិនចង់ចេញក្រៅក៏ដោយគេនឹង មករកអ្នកដល់ផ្ទះដើម្បីឲ្យបានឃើញមុខបន្តិចក៏អស់ចិត្តដែរ។ ម្យ៉ាងទៀតទោះមិនបានឃើញមុខផ្ទាល់ក៏ទាមទារឲ្យឃើញមុខតាមបណ្ដាញ សង្គមផ្សេងៗដូចជា Skype ជាដើម។
៥.ផ្លាស់ប្ដូរជីវិតទាំងស្រុងដើម្បីអ្នក
សួរថាមានមនុស្សប្រុសប៉ុន្មាននាក់ដែលហ៊ានផ្លាស់ប្ដូរជីវិត រស់នៅប្រចាំថ្ងៃ លះបង់មិត្តភ័ក្ដិ លះបង់ពេលវេលា លះបង់អ្វីដែលនាងមិនពេញ សូម្បីតែមនុស្សនៅជុំវិញខ្លួនក៏ហ៊ាន ព្រោះដើម្បីផ្គាប់ចិត្តអ្នកនោះ? ចម្លើយគឺគ្មានបុរសណាហ៊ានធ្វើបែបនេះទេ តែបើមានហើយសូមកុំចាកចេញពីគេ ព្រោះគេអាចនឹងឆ្កួតបើបាត់បង់អ្នក៕
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!