+ គ្រឿងផ្សំ៖- សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង
- ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាបាយ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ល្ងរស ១ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
+ វិធីធ្វើ៖១. ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
២. យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។
៣. ២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕