អាមេរិកកំពុងតាមដានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី Posted by Jongdeung on July 11, 2016 Get link Facebook X Pinterest Email Other Apps សហរដ្ឋអាមេរិកប្រកាសថា ខ្លួនមានការរន្ធត់ និងបារម្ភចំពោះព័ត៌មានពីការបាញ់សម្លាប់ដ៏រន្ធត់ និងស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលំអៀង។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកការិយាល័យអ្នកនាំពាក្យសេចក្តីថ្លែងការណ៍របស់លោក JOHN KIRBY អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងែទី១០ កក្កដា ២០១៦ ។ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ។ យើងមានការរន្ធត់ និងបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សម្លាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងស្មោះស្ម័គ្រដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់លោកបណ្ឌិត កែម ឡី។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលើកឡើងថា យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះ និងបានកត់សម្គាល់ផងដែរ ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានការស៊ើបអង្គេត និងសូមអំពាវនាវឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះ ដោយហ្មត់ចត់ និងមិនលំអៀង។ ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!