នៅពេលដែលអ្នកមានអាការៈដូចខាងក្រោមនេះ អ្នកអាចយកខ្ញីមកព្យាបាលបាន ដោយមិនចាំបាច់ញ៉ាំថ្នាំក៏បានដែរ។ ដូចនេះតើមានជំងឺអ្វីដែលអាចយកខ្ញីមកព្យាបាលបាននោះ?
1. នៅពេលដែលអ្នកមានផ្ទៃពោះ បើអ្នកមានអាការៈតែងតែក្អួត អ្នកអាចបៀមខ្ញីមួយបន្ទះក្នុងមាត់បាន នោះវានឹងជួយព្យាបាល និងការពារអាការៈក្អួតនេះ។
2. ប្រសិនជាកូនតែងតែក្អែរទឹកដោះក្រោយពេលដែលបៅរួច អ្នកអាចយកខ្ញីចំនួនមួយទៅពីរបន្ទះដាំទឹកញ៉ាំ រួចទើបបំបៅទឹកដោះកូន នោះអាការៈក្អែរនេះនឹងបាត់។
3. ប្រសិនជាក្រពះអ្នករំលាយអាហារមិនបានល្អ អ្នកអាចយកខ្ញីចិតជាបន្ទះដាំជាមួយពុទ្ធ្រាក្រហមដោយចិតជាបន្ទះដូចគ្នា មួយថ្ងៃញ៉ាំចំនួន២ដង។
4. ក្រោយពេលដែលអ្នកស្រវឹងស្រារួច ហើយមានអាការៈវិលមុខ ឈឺក្បាល អ្នកអាចដាំទឹកខ្ញីញ៉ាំបាន នោះវានឹងអាចធ្វើឲ្យអ្នកធូរស្រាលជាងមុន។
5. ប្រសិនជាអ្នកមានអង្គែរលើក្បាល ឬជ្រុះសក់ច្រើន អ្នកអាចយកទឹកខ្ញីក្តៅអ៊ុនៗមកកក់សក់បាន៕