Microsoft បានប្រកាសបញ្ឈប់ដំណើរការផលិតទូរសព្ទ Nokia ខណៈក្រុមហ៊ុនបានខាតទន់អស់ជាច្រើនលានដុល្លារ។
ក្រោយពីបានទិញយក Nokia កាលពី ២ ឆ្នាំមុនក្នុងតម្លៃ ៧,២ ពាន់លានដុល្លារ Microsoft បានកាត់បន្ថយបុគ្គលិកចាស់ប្រមាណ ៧ ៨០០ នាក់ និងបានបន្ថែមទុន ៧,៦ ពាន់លានដុល្លារ ដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ។ តែជារឿងដ៏សោកស្ដាយ Microsoft មិនអាចស្តាសង្វាក់ផលិតកម្មស្មាតហ្វូនរបស់ Nokia ទោះបីជាបានបន្ថែមទុន ៩៥០លានដុល្លារ ទៀតក៏ដោយ ហើយបញ្ហានេះ ធ្វើឲ្យ Microsoft សម្រេចបញ្ឈប់ដំណើរការ ផលិតទូរសព្ទ Nokia និងកាត់បន្ថយបុគ្គលិក ១ ៨៥០នាក់បន្ថែម។
ទោះបីជាបញ្ឈប់ដំណើរការ Nokia តែ Microsoft បានបញ្ជាក់ថា ពួកគេនឹងរក្សាបុគ្គលិកចាស់ៗរបស់ Nokia ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ព្រោះពួកគេ នឹងព្យាយាមឲ្យ Lumia និង OEM ដែលជាម៉ាកកើតពីការរួមគ្នារវាង Nokia និង Microsoft ក្លាយជាស្មាតហ្វូន ដែលមានសក្ដានុពលឲ្យខានតែបាន៕
ប្រភព sabay.com.kh