ផ្ទះ​ជួល​​​​របស់​​លោក​អូបាម៉ា​ត្រៀម​រស់​នៅ ​ក្រោយ​​​បញ្ចប់​អាណត្តិ​

តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail លោក​អូបាម៉ា​​ជា​មួយ​ភរិយា​បាន​ជួល​ផ្ទះ​​​​មួយ​នៅ​​សង្កាត់​​នៃ​ទី​ក្រុង​វ៉ាស៊ីងតោន​ ដែល​ត្រៀម​នឹង​រស់​នៅ​​​​​ក្រោយ​​​​​លោក​បញ្ចប់​អាណត្តិ​​​ពី​តំណែង​ប្រធានាធិបតី​​សហរដ្ឋអាមេរិក។

_88580633_gettyimages-186020303

ផ្ទះ​​​តម្លៃ​៤,៣​លាន​ដុល្លារ ទំហំ​​​​៧៦១​​ម៉ែត្រ​ការ៉េ​​គឺ​​​​លោក​អូបាម៉ា​ ជួល​ពី​​​ម្ចាស់​កម្មសិទ្ធិ​គឺ​លោក ​Joe Lockhart ដែល​ជា​អតីត​​សហការី​​​ព័ត៌មាន​របស់​លោក​​​ Bill Clinton ។ ផ្ទះ​​​សង់​ក្នុង​​សម័យ​ឆ្នាំ​១៩២៨​​នោះ​​​គឺ​មាន​ ​បន្ទប់​គេង​​​៩ បន្ទប់​ទឹក​៨ ​បន្ទប់​ហាត់​ប្រាណ​​តូច​១ និង​មាន​ទី​តាំង​​ក្បែរ​សួន​ច្បារ​ផង​ដែរ។

តាម​​ការ​ឲ្យ​​ដឹង​ពី​សារព័ត៌មាន​ BBC ការ​សម្រេច​ចិត្ត​​​របស់​​លោក​ អូបាម៉ា​ ជ្រើស​​ការ​រស់​នៅ​​​ក្នុង​សង្កាត់​ Kalorama ជាយ​ក្រុង​វ៉ាស៊ីងតោន​ គឺ​ដើម្បី​​ឲ្យ​កូន​ស្រី​វ័យ​១៤​ឆ្នាំ​របស់​លោក​ ​ឈ្មោះ​ Sasha អាច​នៅ​បញ្ចប់​ការ​សិក្សា​ពីរ​ឆ្នាំ​​​​របស់​នាង​នៅ​សាលា​​​​ឯក​ជន​ល្បី​​ ​Sidwell Friends ក្នុង​ទី​ក្រុង​វ៉ាស៊ីងតោន។

1

តាម​ប្រភព​សារព័ត៌មាន BBC លោក​​បារ៉ាក់ អូបាម៉ា​​នឹង​បញ្ចប់​អាណត្តិ​​តំណែង​ប្រធានាធិបតី​របស់​លោក​នា​ឆ្នាំ​២០១៧​ខាង​មុខ៕​

2
3
4
5
6
7
8
10
11
12
13
14
15
16
17
18