The ការធ្វើម៉ាឃីតធីង ពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មរបស់លោកអ្នក ហើយការធ្វើម៉ាឃីតធីងនាពេលបច្ចុប្បន្ន កំពុងមាននិន្នាការប្រែប្រួល និងវិវត្តន៍គួរឱ្យកត់សម្គាល់។ ដោយមានការវិវត្តន៍ប្រែប្រួលអាចកើតមាននៅពេលអនាគត ការធ្វើទីផ្សារ (Marketing) ក៏ចេះតែបន្តវិវត្តន៍ ហើយក៏ត្រូវជម្រុញបត់បែន ទៅតាមទិសដៅទីផ្សារដែរ។ ដូច្នេះ តើនឹងអាចមានអ្វីកើតឡើងសម្រាប់អ្នកធ្វើទីផ្សារ (Marketer) នៅឆ្នាំ ២០២០។ ខាងក្រោមនេះ នឹងបង្ហាញចំនុចសំខាន់ ៨ ស្តីពីប្រសិទ្ធិភាពនៃម៉ាឃីតធីង ដែលលោកអ្នកគួរយល់ដឹង៖
១. ផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានការបែកចែក Online និង Offline ទេ
ក្នុងការធ្វើម៉ាឃីតធីងនៃការផ្សព្វផ្សាយ ពាណិជ្ជកម្មនៅលើប្រពន្ធឌីជីថល ពុំមានការបែងចែក Online ឬ Offline នោះទេ។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយត្រូវមានការស្វែងយល់ឱ្យបានស៊ីជម្រៅពីអតិថិជន ដើម្បីបញ្ជ្រាបនូវម៉ាកយីហោ ទៅជាបទពិសោធន៍របស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយ ចាំបាច់ត្រូវបន្ថែមតម្លៃទៅដល់ជីវិតអតិថិជន ដែលជាអ្នកប្រើប្រាស់ ជាជាងការផ្សព្វផ្សាយថាអាជីវកម្មពូកែ ឬមានជំនាញខាងអ្វី ។
២. ការធ្វើម៉ាឃីតធីង ត្រូវផ្តោតលើទីផ្សារ មិនមែនគិតពីរនាំងបាំងរបស់ប្រទេសទេ
នៅត្រឹមឆ្នាំ ២០២០ គេរំពឹងថា ២ភាគ៣ នៃចំនួនប្រជាជនលើពិភពលោកប្រើប្រាស់អ៊ីនធើណេត ហើយទន្ទឹមនឹងកំណើនអ្នកប្រើប្រាស់អ៊ីនធើណេតកើនឡើងសន្ធឹកសន្ធាប់នោះ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសជុំវិញពិភពលោក នឹងរឹតបន្តឹងច្បាប់នៃការប្រើប្រាស់អ៊ីនធើណេត ដើម្បីទប់ស្កាត់ស្ថានភាពទីផ្សារសេរី។ ដូច្នេះ អ្នកទីផ្សារ (Marketers) ត្រូវគិត នឹងផ្តោតលើបញ្ហាទីផ្សារ មិនមែនបញ្ហារបស់ប្រទេសនោះទេ ព្រោះរនាំងនឹងសាបរលាប ដោយសារយីហោដ៏ល្បីល្បាញ អាចបំពេញតម្រូវការអតិថិជន។
សម្រាប់ចំនុចទាំងពីរនេះ ហើយចំនុច ៦ទៀត នឹងត្រូវបកស្រាយលម្អិតនៅសិក្ខាសិលាមួយស្តីពី «ជម្រុញការរីកលូតលាស់ តាមរយៈប្រសិទ្ធិភាពនៃ ការធ្វើម៉ាឃីតធីង» ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
សិក្ខាសិលានេះ នឹងធ្វើបទបង្ហាញដោយលោកសាស្រ្តាចារ្យ ជំនាញផ្នែកទីផ្សារជនជាតិអង់គ្លេសមួយរូប គឺលោក Asanka De Silva ដែលមានជំនាញផ្នែកទីផ្សារជាង ១៧ឆ្នាំមកហើយ ទាំងនៅអឺរ៉ុប និងនៅតំបន់អាស៊ី។ ម្យ៉ាងវិញទៀត លោក Asanka De Silva ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុន ដែលមានយីហោល្បីៗ នៅទូទាំងពិភពលោកមានដូចជាក្រុមហ៊ុន Coca-Cola និង The Famous Grouse & John West ជាដើម។
គួរជម្រាបថា សម្រាប់សិក្ខាកាម ដែលនឹងចូលរួមសិក្ខាសាលានេះ នឹងទទួលបានូវការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការរៀបចំផែនការម៉ាឃីតធីង ការបង្កើតបណ្តាញទំនាក់ទំនងតាមរយៈ ប្រព័ន្ធឌីជីថលនាសម័យទំនើប របៀបគ្រប់គ្រងម៉ាឃីតធីង (ទីផ្សារ)។ ម្យ៉ាងវិញទៀត សិក្ខាសិលានេះ នឹងមានការបង្ហាញនូវក្រុមហ៊ុនចំនួន ៥០០ក្រុមហ៊ុន រួមជាមួយនឹងការអនុវត្តផ្ទាល់ទៅដល់ សិក្ខាកាមទាំងអស់ដើម្បីយកទៅអនុវត្តក្នុងស្ថាប័នរបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម រឺដើម្បីចុះចូលរួមសិក្ខាសាលានេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 077 826 783 / 010 911 776 ឬក៏អាចទំនាក់ទំនងមកកាន់ការិយាល័យផ្ទាល់របស់ក្រុមហ៊ុន ANUSSA ដែលមានការិយាល័យផ្ទះលេខ ១៤ CEO ផ្លូវលេខ ៤០៨ សង្កាត់ទួលទំពូង ២ ៕