អ្នកវិទ្យាសាស្ត្រនយោបាយដ៏ល្បីរបស់អាមេរិកលោក Joseph Nye បានស្នើឲ្យប្រធានាធិបតីថ្មីអាមេរិកគួរយកទំនាក់ទំនងចិន-អាមេរិក ជារឿងអាទិភាពសម្រាប់នយោបាយការបរទេស។ អ្នកជំនាញរូបនេះបាន សង្កត់ធ្ងន់ថា បើសិនជាអាមេរិកយល់ខុសលើចិន រឿងអាក្រក់នឹងកើតមានឡើងជាក់ជាមិនខាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ។
ក្នុងបទបង្ហាញស្តីពី«អំណាចអាមេរិកនិងប្រធានាធិបតីថ្មី» នៅសាកលវិទ្យាល័យ Los Angeles ថ្ងៃពុធទី ១៦ មីនា អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកដ៏ល្បីលោក Joseph Nye Jr. បានផ្តល់អនុសាសន៍ថា នយោបាយការបរទេសអាទិភាពរបស់ប្រធានាធិបតីថ្មីគួរតែផ្តោតលើទំនាក់ទំនងទ្វេភាគីជាមួយមហាយក្សចិន។
អ្នកស្រាវជ្រាវដែលបង្កើតទ្រឹស្តី «អំណាចទន់»ក្នុងទំនាក់ទំនងអន្តរជាតិ រូបនេះ បានព្យាយាមពន្យល់ថា អាមេរិកត្រូវយកចិត្តទុកដាក់ពីទំនាក់ទំនងជាមួយចិន ព្រោះចិនជាមហាអំណាចដែលកំពុងរះត្រដែតឡើង ។ ទោះជាចិនមិនវ៉ាអាមេរិកក្នុងពេលប៉ុន្មានឆ្នាំខាងមុខក៏ដោយ ក៏ការសហការជាមួយចិន នឹងជួយឲ្យភាគីដោះស្រាយបញ្ហារួមគ្នាជាច្រើន និងផ្តល់ប្រយោជន៍ដល់គ្នាទោវិញទៅមកដែរ។ឧទាហរណ៍ បញ្ហាធំៗដែលអាមេរិកនិងចិនមានប្រយោជន៍រួមគ្នា មានដូចជាការប្រែប្រួលអាកាសធាតុ ប្រឆាំងភេរវកម្ម សន្តិសុខអ៊ិនធឺណែត និងសូម្បីតែជម្លោះសមុទ្រចិនខាងត្បូង ។
លោកថា៖ «បើសិនយើងអាចមានលទ្ធភាពពង្រឹងទំនាក់ទំនងនិងការសហការជាមួយចិនបានល្អពាក់ព័ន្ធបញ្ហាខាងលើ យើងនឹងមានសតវត្សមួយដ៏ប្រសើរ»។
ស្របពេលជាមួយគ្នានោះលោកក៏បានព្រមានថា ៖«ប្រសិនបើយើងយល់ខុស លទ្ធផលចុងក្រោយនឹងអាក្រក់បំផុត»។
អាចថា អាមេរិកត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់ខ្លួនចំពោះចិន ពោលគឺអាមេរិកត្រូវគិតគូរឲ្យបានល្អិតល្អន់ពីអនាគតនៃទំនាក់ទំនងជាមួយក្រុងប៉េកាំងនេះ។ បច្ចុប្បន្ននេះទំនាក់ទំនងអាមេរិកនិងចិនហាក់ដូចជាធ្លាក់ចុះខ្លាំងនិងប្រឈមមុខដាក់គ្នាផង ព្រោះតែអាមេរិកងាកមកពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិកជាពិសេសមកលូកលាន់បញ្ហាសមុទ្រចិនខាងត្បូងដែលចិនថាជារបស់ខ្លួននោះ។ ការកសាងកម្លាំងយោធារៀងៗខ្លួន ជាទឡ្ហីករណ៍មួយបង្ហាញថា មហាអំណាចទាំងពីរប្រជែងគ្នាខ្លាំងជាងសហការគ្នា។
តែជុំវិញទំនាក់ទំនងទ្វេភាគីជាមួយចិន លោកក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះអ្វីដែលរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានធ្វើកន្លងមកដែលបង្កើតផ្លែផ្កាបានច្រើនសម្រាប់ទំនាក់ទំនងភាគីទាំងពីរ។ ជាឧទាហរណ៍ កិច្ចសន្ទនាមេដឹកនាំអាមេរិកនិងចិនកាលពីឆ្នាំមុន ដែលលោក បារ៉ាក់ អូបាម៉ា និងលោក ស៊ី ជិនពីង អង្គុយទល់មុខគ្នានិងជជែកគ្នារកដំណោះស្រាយសម្រាប់បញ្ហាពិភពលោក។ តែមេដឹកនាំអាមេរិកថ្មី ក៏ត្រូវផ្តោតលើ កិច្ចសន្ទនាកម្រិតខ្ពស់បែបនេះទៀតដែរ ដើម្បីធានាពីនិរន្តរភាពនិងប្រសិទ្ធភាពនៃការរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាមេរិក៕