មូលហេតុ​ចម្បង​ដែល​អ្នក​មិន​គួរ​យក​សាប៊ូ​ដុស​លាង​ក្នុង​តំបន់​ឯកជន​

ផលិតផល​សម្រស់​ផ្សេងៗ​ច្រើន, សាប៊ូដុស​ខ្លួន និង​សាប៊ូកក់​សក់ ប៉ុន្តែ​តើអ្នក​ដឹង​ទេថា តើអ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​និយាយ​អ្វីខ្លះ?


ហាមប្រើ​សាប៊ូដុស​នៅលើ​តំបន់​ឯកជន​របស់អ្នក!
យើង​បានវ៉ឹកហាត់​តាំងតែ​ពីតូចមក ពីរបៀប​ថែរក្សា​អនាម័យ​ខ្លួនប្រាណ ហើយនេះ​ជាមូលហេតុ​ធ្វើឲ្យយើង​ព្យាយាម​ដុសសម្អាត​គ្រប់ផ្នែក​ទាំងអស់​នៃខ្លួនប្រាណ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​សម្រស់​បាន​ណែនាំថា ត្រូវ​ប្រើទឹក​តែម្យ៉ាង​គត់ដើម្បី​លាងសម្អាត​តំបន់​ឯកជន​របស់​អ្នក។ ហើយ​ក៏មិនឲ្យ​ប្រើម្សៅ​លាបខ្លួន លាបលើ​តំបន់ឯកជន​របស់​អ្នកដែរ។

យើងទាំង​អស់គ្នាបានដឹង​ពីមូលហេតុ​ដែល​យើងមិន​គួរប្រើ​សាប៊ូដុស​ខ្លួន ដើម្បីសម្អាត​ផ្ទៃមុខ​ជាយូរមកហើយ។ សាប៊ូដុសខ្លួន​អាចធ្វើឲ្យ​ស្បែកមុខស្ងួត។ តើមាន​ហេតុផល​អ្វីដែល​អ្នក​មិនគួរ​ប្រើសាប៊ូដុសខ្លួន​ដើម្បីដុស​សម្អាត​តំបន់​ឯកជន​របស់​អ្នក?

សេប៊ូម
តើអ្នក​ដឹងទេថា ហេតុអ្វី​បាន​ជាអ្នក​មិនគួរ​ប្រើសាប៊ូដុសខ្លួន​សម្អាត​លើកន្លែង​ផ្សេងទៀត​នៃខ្លួនប្រាណ​របស់អ្នក? ជាតិ​ប្រេងធម្មជាតិ​របស់រាងកាយ​នឹងត្រូវ​លាង​ជម្រះ​ចេញអស់ ហើយ​វាក៏​បាន​ទៅបំផ្លាញ​សារធាតុ​ពីធម្មជាតិ​ប្រឆាំង​នឹងវីរុស​ដែល​បណ្តាល​ឲ្យឆ្លង​មេរោគ។

ភាពស្ងួត
ប្រសិនបើអ្នក​ប្រើសាប៊ូដុសខ្លួន​លាងសម្អាត​តំបន់ឯកជន​របស់​អ្នក​ជាប្រចាំ តំបន់ឯកជន​របស់អ្នក​នឹងប្រែក្លាយ​ជាស្ងួតខ្លាំង ហើយវាក៏អា​ចបណ្តាលឲ្យ​កើតបញ្ហា​ស្មុគស្មាញ​ដូចជា៖ ការ​រលាក និង​ការប្រេះ​រន្ធគូថ។

ទឹក
លាយអំបិល ១ ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹកក្តៅ រួចប្រើ​វាដើម្បី​លាង​សម្អាត​តំបន់​ឯកជន​របស់អ្នក។

កូនៗ
នៅពេលឪពុកម្តាយ​ដុសសម្អាតខ្លួនប្រាណ​របស់កូន អ្វីដែល​សំខាន់បំផុត​ត្រូវចងចាំថា សាប៊ូដុសខ្លួន​ដែលមាន​សារធាតុគីមី​អាចប​ណ្តាលឲ្យ​រលាក​ក្បែរ​តំបន់​ឯកជន​របស់ក្មេង។ យល់​ល្អ គួរតែ​ទៅប្រឹក្សា​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​សើស្បែក​អំពីវិធីសាស្ត្រល្អៗ ដើម្បីលាង​សម្អាត​តំបន់ឯកជន ដោយ​មិនចាំបាច់​ប្រើសាប៊ូ។

ក្លិន​អសោច
ប្រសិនបើ​អ្នក​ចង់កម្ចាត់ក្លិន​អសោចចេញពី​លើខ្លួនប្រាណរ​បស់អ្នក អ្នកគ្រាន់​តែប្រើសាប៊ូក្លិន​ស្រាលៗ ឬប្រើសាប៊ូតិចតួច​លាងសម្អាត​ខ្លួនប្រាណ។ ប៉ុន្តែ​ត្រូវជៀសវាង​ការ​ប្រើវាលើតំបន់​ឯកជន​របស់​អ្នក៕