យោងទៅតាមការសិក្សាមួយ ដែលចុះផ្សាយក្នុងសារព័ត៌មាន Journal European ដែលវាយតម្លៃទៅលើ វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងឱសថនោះ បានឲ្យដឹងថា សារធាតុដែលចម្រាញ់ចេញពីស្លឹកម្រំ មានឥទ្ធិពលគួរអោយឲ្យកត់សម្គាល់មួយ ទៅលើការទប់ស្កាត់អង់ស៊ីម ចេញពីលំពែង ដែលវានឹងកើតឡើង នៅពេលមនុស្សម្នាក់ កើតជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត សកម្មភាពប្រឆាំង នឹងការលើសជាតិស្ករក្នុងឈាម របស់ស្លឹកម្រំ នឹងពង្រឹងដល់ការដែលងាយ ទទួលយកជាតិស្ករទៅប្រើប្រាស់ ដូច្នេះវានឹងដើរតួនាទីដ៏សំខាន់ ក្នុងការគ្រប់គ្រងការឡើងជាតិស្ករលឿន ក្នុងឈាមបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ វាក៏មានសកម្មភាពកាត់បន្ថយសារធាតុ Nitric Acid និងជាតិស្ករក្នុងឈាម និងបង្កើនចំនួនអាំងស៊ុយលីន និងប្រូតេអ៊ីន ដើម្បីពង្រឹងដល់ការគ្រប់គ្រង ជាតិស្ករក្នុងឈាម កាន់តែប្រសើរជាងមុន។
មួយវិញទៀត ស្លឹកម្រំ មិនត្រឹមតែជួយទប់ស្កាត់ សកម្មភាពខ្លាំងក្លាជ្រុល របស់កូឡេស្តេរ៉ុលទេ តែវាក៏មានអង់ស៊ីម ដែលមានសកម្មភាព ជួយសំយោគកូឡេស្តេរ៉ុលដែរ។ ស្លឹកម្រំទាំងនេះ ក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលសរុប និងខ្លាញ់ Triglyceride ព្រមទាំងបង្ការការបឺតស្រូប កូឡេស្តេរ៉ុលក្នុងពោះវៀនទៀត ដូច្នេះ វាពិតជាមិនអាចឲ្យកូឡេស្តេរ៉ុល លើសបានឡើយ។ ជាមួយគ្នានេះដែរ វត្តមានរបស់សារធាតុ Phytochemicals និងអង់ទីអុកស៊ីដង់ជាច្រើន របស់ស្លឹកម្រំ នឹងជួយកាត់បន្ថយ ការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម លើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត ដែលបណ្តាលមកពី ការលើសជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុលក្នុងឈាមបាន៕