ឳពុកម្តាយគ្រប់រូបសុទ្ធតែចង់រំពឹងចង់ឲ្យកូនរបស់ខ្លួនក្លាយជាមនុស្សដែលឆ្នើមម្នាក់នៅពេលដែលគេធំឡើង ដូចនេះអ្នកគួរតែចេះស្វែងរកវិធីសាស្ត្រទើបអាចសម្រេចបំណងអ្នកបាន។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីពាក្យទាំង៥ម៉ាត់ដែលអ្នកគួរតែនិយាយជាមួយកូនអ្នកជាញឹកញាប់ ទើបគេអាចក្លាយជាមនុស្សពូកែ។
“នៅពេលដែលកូនធំឡើង កូនអាចនឹងក្លាយជាមនុស្សដែលពូកែអស្ចារ្យម្នាក់ឲ្យតែកូនខំប្រឹងប្រែងរៀនសូត្រតាំងពីតូច។”
“កុំខ្លាចឲ្យសោះ ម៉ាក់ជឿថា កូនអាចនឹងធ្វើបាន ហើយថែមទាំងអាចពុះពារគ្រប់ឧបសគ្គ គ្មានអ្វីដែលអាចរារាំងកូនបានឡើយ ឲ្យតែកូនតាំងចិត្តធ្វើវាឲ្យបានល្អ។”
“មិនអីទេ ឲ្យតែកូនអាចធ្វើថ្ងៃនេះល្អជាងម្សិលមិញនោះទៅបានហើយ ព្រោះនៅពេលដែលកូនធ្វើអ្វីនៅថ្ងៃនេះល្អជាម្សិលមិញ នោះបញ្ជាក់ថាកូនកំពុងតែរីកចម្រើនទៅមុខហើយ។”
“នៅពេលដែលកូនខិតខំប្រឹងប្រែងធ្វើអ្វីមួយ នោះកូននឹងអាចទទួលបានការតបស្នងដ៏ល្អមកវិញជាមិនខាននៅថ្ងៃណាមួយ។”
“កូនធ្វើបានល្អណាស់ សង្ឃឹមថាកូនអាចនឹងរក្សាទង្វើទាំងនេះ ហើយធ្វើឲ្យកាន់តែល្អជាងនេះទៅទៀត។”
នៅពេលដែលអ្នកនិយាយពាក្យទាំងនេះដាក់កូន នោះកូនអ្នកនឹងអាចក្លាយជាមនុស្សដែលឆ្នើម ហើយអ្នកដទៃសរសើរគ្រប់គ្នានៅពេលដែលគេធំឡើង៕