គេង​ដាក់​ក្បាល​ទៅ​ទិស​ខាង​ណា​ទើប​មាន​សេរី​សួស្ដី​


ពាក្យ​ចាល់​បុរាណ​តែងតែ​ដំណាល​ថា ការ​ដេក​ក្បាល​ទៅ​ទិសខាងកើត គឺ​នាំ​ឲ្យ​មាន​សិរី​សួស្តី និង​មាន​លាភ​ជាដើម​។ តែ​សម្រាប់​សម្តេច​សង្ឃរាជ ជួន ណាត ថា ដំណេក​ក្បាល​ទៅ​ទិស​ខាង​ណាមួយ​ក៏​មិនមែនជា​ការខុសឆ្គង​នោះទេ​។ លោ​កថា​រឿងនេះ​មកពី​ទម្លាប់​។

​បើ​ទម្លាប់​ត្រូវ​គឺ​ត្រូវ តែ​ប្រសិនបើ​ទម្លាប់​ខុស​គឺ​ខុស​។ ទម្លាប់​មាន​បី​ប្រភេទ ៖

​ទី​១ គឺ​ទម្លាប់​ល្អ ពោលគឺ​ទម្លាប់​ត្រូវ​ច្បាប់ ទម្លាប់​ត្រូវ​របៀប​ល្អ​សមរម្យ​ជាដើម​។​

ទី​២​គឺ ទម្លាប់​កណ្តាល ពោល គឺ​ធ្វើ​ក៏បាន មិន​ធ្វើ​ក៏បាន​។ ឧបមា​ថា យើង​ចង់​ធ្វើ​ក៏​ធ្វើទៅ បើ​មិន​ចង់​ធ្វើ​ក៏​គ្មាន​ខុសឆ្គង​អ្វី​ទេ​។

​ឯ​ទម្លាប់​ទី​៣​គឺ​ទម្លាប់​អាក្រក់​។ ទម្លាប់​ហ្នឹង បើ​លូក​កាលណា ហិនហោច​កាលនោះ​។ ឧទាហរណ៍ ទម្លាប់​យល់ថា ក្មេង​កុំ​ដាំ​ឫស្សីស្រុក ឫស្សីស្រុក​នោះ​ល្មម​ធ្វើ​ស្នែង​ខ្មោច​បាន ក្មេង​នោះ​នឹងត្រូវ​ស្លាប់​ហើយ​៕

ដកស្រង់​៖ ការធ្វើ​បទ​បង្ហាញ ដោយ​លោក​សាស្ត្រាចារ្យ ក្តាន់ ធុល កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤​នៅ​រាជបណ្ឌិត្យសភាកម្ពុជា