ការផឹកទឹក គឺមានអត្ថប្រយោជន៍ចំពោះសុខភាព ជាច្រើនយ៉ាង។ ប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺរបស់វា គឺពិតជាមានភាពអស្ចារ្យ តាមដែលវាអាចជួយ ព្យាបាល នូវរោគ និង ជំងឺជាច្រើនបាន។ ប្រសិនបើអ្នក មិនមែនជាមនុស្ស ដែលចូលចិត្តផឹកទឹក នោះអ្នកគួរតែធ្វើការពិចារណាវាឡើងវិញ។
គុណសម្បត្តិនៃការផឹកទឹក
<figure class="op-ad">
<iframe width="350" height="270" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1750522101843614_1750522125176945&adtype=banner300x250"></iframe>
</figure>

១. នៅពេលដែលអ្នកបានផឹកទឹក នៅក្នុងពេលព្រឹកព្រលឹម ឬ ពេលដែលអ្នកមិនទាន់ទទួលទានអាហារ វាអាចជួយ លាងក្រពះ ពោះវៀនអ្នក អោយបានស្អាតល្អ និង ជួយធ្វើអោយវាងាយស្រួល ក្នុងការបឺតស្រូបយកសារធាតុ ចិញ្ចឹមបានយ៉ាងល្អ។
២. វាជួយក្នុងការបង្កើន នូវផលិតផលនៃកោសិកាឈាម និង កោសិកាសាច់ដុំថ្មី ។
៣. ជួយរក្សាលំនឹង នៃប្រព័ន្ធទឹករងៃរបស់អ្នក។ ក្រពេញទាំងនេះ នឹងជួយធ្វើអោយសកម្មភាពរៀងរាល់ថ្ងៃ របស់អ្នក ដំណើរការទៅបានល្អ, រក្សាតុល្យភាពនៃជាតិទឹក នៅក្នុងរាងកាយ និង ប្រឆាំងនឹងការចម្លងរោគបានយ៉ាងល្អផងដែរ។
វិធីក្នុងការបង្កើនប្រសិទ្ធិភាព នៃការផឹកទឹកចំពោះសុខភាពរបស់អ្នក
អ្នកជំនាញបានធ្វើការណែនាំថា អ្នកគួរតែធ្វើតាមនូវចំណុច ទាំងអស់ខាងក្រោមនេះ ប្រសិនបើអ្នក ចង់ទទួលបាននូវ ប្រសិទ្ធិភាពដ៏ពេញលេញរបស់វា ៖
• ផឹកទឹក អោយបាន ១លីត្រកន្លះ ភ្លាមៗ បន្ទាប់ពីអ្នកបានក្រោកពីដំណេកនៅក្នុងពេលព្រឹក
• កុំផឹក ឬ ញាំអ្វីផ្សេងទៀត ក្នុងរយៈពេល១ម៉ោង មុន និងក្រោយពេលអ្នកបានផឹកទឹក
• កុំផឹកភេសជ្ជៈដែលមានជាតិស្រវឹង នៅក្នុងពេលយប់មុនពេល អ្នកត្រូវផឹកទឹកនៅក្នុងពេលព្រឹក
ដូចដែលបានរៀបរាប់មកពីខាងលើនេះ អ្នកគួរធ្វើការផឹកទឹក អោយបានច្រើនជារៀងរាល់ថ្ងៃ និង ជាប្រចាំ មុនពេលអ្នកត្រូវ បរិភោគអ្វីមួយនោះ ។ សូមកុំធ្វើអោយរាងកាយ អ្នកបាត់បង់ជាតិទឹកអោយសោះ និង ព្យាយាមធ្វើការផឹកទឹកអោយបានច្រើន ចាប់ពីពេលនេះ តទៅ ៕