វិធីសាស្ត្រ​សម្រាប់​អ្នក​ដែល​ចង់​បាន​កូន​ភ្លោះ​

មានគូរស្វាមីភរិយាជា ច្រើនប្រថ្នាចង់បានកូនភ្លោះ តែពួកគេមិនអាចទទួល បានដូចការរំពឹងទុកនោះទេ។ បើតាមស្ថិតិរបស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានបង្ហាញថា ក្នុងចំណោមប្រជាជនទាំងអស់ ក្នុងពិភពលោកអ្នកគឺមានត្រឹមតែ ៣% ប៉ុណ្ណោះដែលមានកូនភ្លោះ។ ៣% គឺជាអត្រាមួយដែលទាបបំផុត ហើយអត្រានេះកាន់តែឆ្លាប់ទាបទៅទៀតក្នុងករណី ដែលលោកអ្នកឆ្លាប់បង្កកំណើត កូនភ្លោះម្តងរួចហើយ តែធ្វើឲ្យទារកទើបបង្កកើតថ្មីនេះ បាត់បង់ទៅវិញ​ដោយប្រការណាមួយ។

ហើយក្នុងករណីដែលស្រ្តី មានផ្ទៃពោះពេលមានអាយុច្រើន( ៤៥ ឆ្នាំ) គឺអត្រានៃការមានកូនភ្លោះខ្ពស់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាពបានពន្យល់ថា កត្តាខាងក្រោមនេះអាចជួយបង្កើឱកាសមានកូនភ្លោះបាន៖

+ ទទួលទានវីតាមីនឲ្យបានច្រើន។
+ អ្នកដែលមិនសូវទទួលបាន ការចិញ្ចឹមបីបាច់ខ្ពស់ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់។
+ ទទួលទានជាតិអាស៊ីតហ្វូលិកឲ្យបានច្រើន(អាចរកទិញបាននៅតាមហាងលក់ថ្នាំពេទ្យ) តែកុំទទួលទានឲ្យលើសពី ១០០០​ មីលីក្រាម ក្នុង ១ ថ្ងៃ។
+ អ្នកដែលស្គម ឬអ្នកដែលកង្វះអាហាររូបត្ថម្ភ អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់។
+ ពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីរបបអាហារ និងការរក្សាទម្ងន់ខ្លួនដែលអាចប្រឈមនិងការមានកូនភ្លោះ។
+ ស្ត្រីដែលញ៉ាំផលិតផលធ្វើពីទឹកដោះសត្វច្រើនក៏អាចប្រឈមនឹងការមានកូនភ្លោះខ្ពស់ដែរ។
+ ការញ៉ាំទឹកដោះគោ និងដំឡូងជ្វាច្រើនក៏អាចជួយលោកអ្នកមានដែរ។

ចំណាំ៖ សូមបញ្ជាក់ជូនថា មនុស្សម្នាក់ៗមានសុខភាព រាងកាយមិនដូចគ្មាទេ ដូចនេះដើម្បីរក្សាបានសុវត្ថិភាពទាំងម្តាយ និងទារក ទាមទាឲ្យលោកអ្នកត្រូវតែធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ជំនាញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តអនុវត្តវិធីណាមួយ៕