ប្រាប់នាងថាអ្នកស្រឡាញ់នាងគឺជាជំហានសំខាន់មួយក្នុង ការបង្កើតភាពជិតស្និតក្នុងទំនាក់ទំនងស្នេហា។ វាមានវិធីខុសៗគ្នាជាច្រើនក្នុងការនិយាយពាក្យនេះ ប៉ុន្តែអ្នកត្រូវតែប្រាកដចិត្តខ្លួនឯងថាអ្នកពិតជាស្រឡាញ់នាងមែន មុននឹងអ្នកនិយាយវា។ អ្នកមិនត្រូវនិយាយវាចេញមកដោយសារតែអ្នកគិតថាវាគឺជាអ្វីដែលនាង ចង់ស្តាប់នោះទេ។
1. ចូរគិតពីពេលវេលានិងកន្លែងដែលអ្នកចង់និយាយប្រាប់នាង។ តើមានកន្លែងពិសេសណាដែលអ្នកចង់ទៅ? ឬថ្ងៃពិសេសណាមួយ? ឧទាហរណ៍ អ្នកប្រហែលជាចង់ប្រាប់នាងនៅក្នុងភោជនីយដ្ឋានដែលអ្នកណាត់ជួបគ្នា ជាលើកដំបូង ឬក៏នៅថ្ងៃគម្រប់អនុស្សាវរីយ៍ ២ខែ ឬ ៩ ខែនៃទំនាក់ទំនងស្នេហារបស់អ្នក។
2. ចូរដាក់អារម្មណ៍និងធ្វើឲ្យមានភាពរ៉ូមែនទិច។ អ្នកអាចទិញផ្កាឬកាដូរ៉ូមែនទិច។
3. ចូរសម្លឹងមើលនាងឲ្យចំកាន់ដៃនាងហើយនិយាយប្រាប់នាងពីអារម្មណ៍ វិជ្ជមានដែលអ្នកមានចំពោះនាង។ ចូរប្រាប់នាងពីចំណុចដែលអ្នកចូលចិត្តនាងហើយចូរនិយាយដោយ ស្មោះត្រង់។
4. ប្រាប់នាងពីអារម្មណ៍របស់អ្នកនៅពេលដែលនៅជាមួយនាងនិងភាពរីករាយ នៅពេលដែលអ្នកចំណាយពេលនៅជាមួយគ្នា។ ចូរនិយាយឲ្យច្បាស់លាស់នូវអ្វីដែលអ្នកឲ្យតម្លៃនិងពេញចិត្ត នៅពេលដែលនៅជាមួយនាង។
5. ជាចុងក្រោយអ្នកអាចនិយាយថាអ្នកស្រឡាញ់នាង ឬ អ្នកស្រឡាញ់នាងកាន់តែខ្លាំងឡើងឬឃ្លាផ្សេងទៀតដែលអ្នកគិតថាល្អ សម្រាប់អ្នក៕