ប្រសិនបើលោកអ្នកចង់ព្យាយាមបង្កើនឱកាសក្នុងការទទួលបានកូនប្រុសឬស្រីនោះ ពេលខ្លះក៏វាអាស្រ័យទៅលើឥរិយាបទរួមភេទដែលអ្នកកំពុងអនុវត្តផងដែរ ។ ខណៈពេលពុំមានវិធីសាស្ត្រជាក់ច្បាស់១០០ភាគរយណាមួយដែលនឹងធានាបានថា លោកអ្នកអាចជ្រើសរើសភេទរបស់កូនតាមការចង់បានក្តី ប៉ុន្តែមានក្បាច់រួមភេទមួយចំនួនដែលអាចបង្កើនលទ្ធផលនៃការជ្រើសរើសភេទកូនដូចបំណងបាន ។ មានមូលដ្ឋានពិតប្រាកដមួយដែលថា កូនចាប់កំណើតជាប្រុសឬស្រីគឺអាស្រ័យលើក្រូម៉ូសូមពីរប្រភេទក្នុងទឹកកាមបុរស ។
១-ក្រូម៉ូសូម Y គឺទទួលបន្ទុកសម្រាប់ការមានគភ៌ជាកូនប្រុស ៖ តាមធម្មតា មេជីវិតឈ្មោលដែលផ្ទុកក្រូម៉ូសូមនេះគឺមានមាឌតូច ប៉ុន្តែរហ័សរហួន និងអាចហែលទៅដល់ពងយ៉ាងរហ័ស ។ ទោះជាយ៉ាងនេះ ចំណុចខ្សោយរបស់វាគឺអាយុខ្លី ហើយប្រសិនជាត្រូវហែលរយៈចម្ងាយឆ្ងាយ វាពិតជាមិនអាចទៅដល់គោលដៅដោយជោគជ័យនោះទេ ។
-ក្រូម៉ូសូម X ទទួលបន្ទុកសម្រាប់ការមានគភ៌ជាកូនស្រី ៖ មេជីវិតក្រូម៉ូសូមនេះជារឿយៗមានមាឌធំ ប៉ុន្តែល្បឿននៃការហែលទៅរកពងយឺត។ ទោះជាយ៉ាងនេះក្តី វាអាចរស់នៅបានរយៈពេលវែងនិងភាពអំណត់ខណៈឈានទៅចាប់យកពងដើម្បីបង្កកំណើត ។
១-តើធ្វើដូចម្តេចដើម្បីបានកូនប្រុស ៖
ដោយសារមេជីវិតក្រូម៉ូសូម Y ឆាប់ងាប់ មិនអាចហែលដល់គោលដៅឆ្ងាយៗ ដូច្នេះ ជ្រើសរើសបណ្តាក្បាច់រួមភេទដែលអាចញាត់លិង្គចូលជ្រៅក្នុងប្រដាប់ភេទស្ត្រីគឺពិតជាសំខាន់ ។ ចំណុចចម្បងគឺថា ទីតាំងបញ្ចេញទឹកកាមរបស់បុរសត្រូវតែស្ថិតនៅកៀកបំផុតនឹងមាត់ស្បូន។ ធ្វើបែបនេះគឺអាចកាត់បន្ថយពេលវេលាដែលមេជីវិតបុរសហែលទៅរកពង ។
ក្បាច់រួមភេទមួយចំនួនដែលអំណោយផលមានដូចជា ស្ត្រីអង្គុយនៅពីលើបុរស (Reverse Cowgirl) ជាដើម។ ក្បាច់នេះជួយឱ្យស្ត្រីមានលទ្ធភាពគ្រប់គ្រងជម្រៅដែលលិង្គបុរសញាត់ចូលប្រដាប់ភេទនាង ។ ជាងនេះទៅទៀត នៅពេលបញ្ចេញទឹកកាម ស្ត្រីគួរតែលៃយ៉ាងណាឱ្យលិង្គបុរសកប់ជ្រៅបំផុតយោនីរបស់ខ្លួន ។
ក្រៅពីនេះ នៅមានក្បាច់មួយចំនួនទៀតផងដែរ តែបញ្ហាសំខាន់ដែលត្រូវចងចាំគឺថា ក្នុងឱកាសបញ្ចេញទឹកកាម បុរសត្រូវញាត់ឱ្យបានជ្រៅបំផុត ។
២-តើធ្វើដូចម្តេចដើម្បីបានកូនស្រី ៖ប្រសិនបើលោកអ្នកចង់បានកូនស្រី ចូរប្រើក្បាច់រួមភេទដែលអាចញាត់លិង្គបានរាក់ៗ។ មេជីវិតក្រូម៉ូសូម X ធ្វើចលនាយឺតៗ និងត្រូវការពេលយូរបន្តិចដើម្បីហែលទៅរកពងខណៈពេលនោះ មេជីវិតក្រូម៉ូសូម Y បានងាប់តាមផ្លូវអស់ទៅហើយ ។ នេះមានន័យថា បុរសគួរតែបញ្ចេញទឹកកាមនៅឱ្យឆ្ងាយពីមាត់ស្បូនតាមដែលអាចធ្វើទៅបាន ។
ក្បាច់មួយចំនួនអាចញាត់លិង្គបានរាក់មានដូចជា Missionary (បុរសទ្រោបលើស្ត្រី) Spooning (ដេកផ្អៀងដូចគ្នា បុរសឱបពីក្រោយស្ត្រី) និង Lotus (អង្គុយទល់មុខគ្នា ស្ត្រីនៅពីលើយកជើងកៀវចង្កេះបុរស)ជាដើម ។ អ្នកជំនាញជឿជាក់ថា ក្បាច់រួមភេទទាំងអស់នេះមិនអាចឱ្យបុរសញាត់លិង្គចូលជ្រៅក្នុងប្រដាប់ភេទស្ត្រីឡើយ ។ ដូច្នេះ ភាគរយនៃលទ្ធភាពបង្កកំណើតគឺកូនស្រី ។
ប្រការគួរចងចាំ ៖ មានរឿងមួយដែលគួរចងចាំនៅពេលជ្រើសរើសក្បាច់រួមភេទដើម្បីកំណត់យកកូនប្រុសឬស្រី។ ប្រសិនជាលោកអ្នកចង់បានកូនប្រុស បញ្ហាសំខាន់គឺថា ការឈានដល់ចំណុចកំពូលរបស់ស្ត្រីត្រូវតែបានសម្រេចមុនបុរស ៕