មុន​រៀបការ​ គួរ​មាន​បទពិសោធន៍​អ្វី​ខ្លះ​?

ពិពាហ៍​គឺ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ ។ ហេតុ​ដូច​នេះ​ប្រសិន​បើ​អ្នក​មិន​ទាន់ រៀប​ចំ​ខ្លួន​រួច​រាល់​ទេ សូម​កុំ​ទាន់​សម្រេច​ចិត្ត​រៀប​ការ​ទាំង​ប្រញាប់ប្រញាល់។ នេះ​គឺ​ជា​អ្វី​ ដែល​អ្នក​គួរ​មាន ​មុន​ពេល​រៀបការ៖



១) ធ្លាប់​បែក​បាក់​ស្នេហា៖ ស្ដាប់​ទៅ​ហាក់​ដូច​ជា​មិន​សមរម្យ។ ​តែ​ការ​បែកបាក់​ស្នេហា​នេះ​ គឺ​ជារឿង​មួយ​ដែល​អាច​បង្រៀន​មនុស្ស ​អោយ​ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​ ​ជាពិសេស​អាចជួយឲ្យយើងដឹងកាន់តែច្បាស់ថា​ ​បញ្ហាបែកបាក់នេះ​បណ្តាលមកពីអ្វី ​ហើយធ្វើយ៉ាងណាដើម្បីអាច​រក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។ ​


២) សិក្សា​ពី​​កំហុស​នៃ​ស្នេហា​ចាស់៖ អ្នក​គួរ​ងាក​គិត​ពី​ស្នេហា​កន្លង​មក​ដែល​អ្នក​ធ្លាប់​បាន​ជួប រួច​សិក្សា​ពី​កំហុស​ដែល​នាំ​អោយ​អ្នក​បញ្ចប់​ស្នេហា​ទាំង​នោះ។​ វា​នឹង​បង្រៀន​អ្នក​កុំ​អោយ​អនុវត្ត​កំហុស​នោះ​ម្ដង​ទៀត។


៣) រៀន​ទុក​ចិត្ត​អ្នក​ដទៃ៖ ក្នុង​ចំណង​មិត្តភាព​ស្នេហា​មួយ​ ភាព​ទុក​ចិត្ត​​រវាង​គ្នា​និង​គ្នា គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ បើ​អ្នក​មិន​​ទុក​ចិត្ត​ដៃ​គូ​ស្នេហា​របស់​អ្នក​​​​​​​​​​ទេ តើ​អ្នក​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​តាម​វិធី​ណា?


៤) បង្ហាញ​ថា​ហេតុអ្វី​អ្នក​ចង់​រៀបការ៖ តើ​អ្នក​ពិត​ជា​ស្រលាញ់​ដៃ​គូ​របស់​អ្នក​ច្បាស់​ឬ​នៅ? ឬ​ក៏​អ្នក​គ្រាន់​តែ​ចង់​ស្គាល់​រសជាតិ​នៃ​ពិធី​មង្គល​ការ​ទេ? អ្នក​គួរ​ស្វែង​រក​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​អ្នក​ចង់​រៀបការ​ជា​មុន​សិន ៕