៥ ចំណុច ដើម្បី​រួមភេទ បានយូរ​

កុំ​ភ្លេច​ការ​បបោសអង្អែល​
​ការសិក្សា​បានបង្ហាញ​ថា ដៃគូ​រួមភេទ ដែល​ចូលចិត្ត​កម្តៅ​សាច់ដុំ មុនពេល​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម ច្រើនតែ​សប្បាយរីករាយ ហើយ​នៅលើ​គ្រែ​បានយូរ​។ ដូច្នេះ ចូរ​ចាប់ផ្តើម​ដោយ​ការនិយាយ​គ្នា (​រឿង​អាសអាភាស​) អោប ថើប និង​ស្ទាប​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ បើ​អ្នកមាន​សម្រើប​ខ្លាំង ពេលធ្វើ​បែបនេះ ចូរ​បញ្ឈប់​ភ្លាម​ទៅ​។​
 
​ផ្លាស់ប្តូរ​ទីតាំង ឬ​ស្ទីល​
​ការផ្លាស់ប្តូរ​បែបនេះ ក៏​អាច​ផ្លាស់ប្តូរ អារម្មណ៍​ស្រើបស្រាល​របស់​អ្នក ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក ត្រូវ​ចាប់ផ្តើម​អារម្មណ៍​បែប​នោះ សារជាថ្មី​ម្តងទៀត​។ យ៉ាងណាមិញ អ្នក​អាច​បញ្ឈប់​បន្តិច ដើម្បី​សម្លឹង និង​និយាយ​គ្នា​លេង​។​
 
​ព្យាយាម​បង្វែរ​អារម្មណ៍ ទៅ​គិត​រឿង​ផ្សេង​
​ប្រសិនបើ​អ្នក ឆាប់​ស្រើបស្រាល ឬ​ឈានដល់​ចំណុចកំពូល​នោះ ពេល​រួមភេទ​ម្តងៗ អ្នក​គួរតែ​សម្រាក​មួយ​ភ្លេ​ត រួច​គិត​អំពី​រឿង​ផ្សេង ដូចជា ការងារ ឬ​លុយកាក់​ជាដើម​។​
 
​យឺតៗ ហើយ​ដកដង្ហើម​ឲ្យ​បាន​វែង​
​មនុស្ស​ប្រុស​ជាច្រើន បាន​និយាយថា ការ​សម្រុក​យឺតៗ ហើយ​ឆ្លៀតពេល​ដកដង្ហើម​ឲ្យ​បាន​វែង ពិតជា​អាច​ពន្យារ និង​ធ្វើ​ឲ្យ​ពួកគេ នៅលើ​គ្រែ​បានយូរ​ជាង​ធម្មតា​។​
 
​ទុក​ឲ្យ​នាង​ចាត់ការ​
​ជាការ​ពិត ប្រសិនបើ​អ្នក គ្រប់គ្រង​លើ​សមរភូមិ​នេះ ច្បាស់​ណាស់ អ្នកនឹង​ឆាប់​ឈានដល់​គោលដៅ ប៉ុន្តែ បើ​អ្នក​ឲ្យ​ស្ត្រី ជា​អ្នកចាត់ការ​វិញ អ្នក​ប្រហែលជា​មិនសូវ ស្រើបស្រាល​នោះទេ អញ្ចឹង ប្រហែលជា​អ្នក​ទាំងពីរ សម្រេច​គោលដៅ​បាន​ដូចគ្នា​៕