ក្រុមហ៊ុន Google Facebook Microsoft និង Twitter ត្រៀម​ជួយ​ដល់ Apple បំបែក​ប្រព័ន្ធ​សុវត្ថិភាព​របស់ iOS ដើម្បី​បំពេញ​សំណូមពរ​របស់ FBI

ដូចដែលក្រុមការងារយើង​ បានលើកឡើងពី មុនមកហើយថា ក្រុមហ៊ុន Apple នឹងត្រូវតម្រូវឲ្យ បំបែកប្រព័ន្ធ សុវត្ថិភាពរបស់ខ្លួន តាមរយៈ មូលហេតុនេះ ។ បន្ទាប់ពីចំណាយពេល យ៉ាង​ច្រើន​កន្លង​មក​នេះ ក្រុមហ៊ុន Apple នៅ​តែ​មិន​ទាន់​ផ្តល់​ដំណោះ​ស្រាយ​ណា មួយ​សម្រាប់ FBI នៅ​ឡើយ​ទេ។ កាល​ពី​មុន​ក្រុម​ហ៊ុន នេះបានបង្ហាញពីគោលជំហ៊រ​របស់ខ្លួន ដែល​នឹង​ជួយ​គាំទ្រដល់ FBI ប៉ុន្តែក៏ត្រូវការពារ ប្រយោជន៍របស់ក្រុមហ៊ុនដូចគ្នា។ កន្លងទៅមួយរយៈធំ មក​ហើយ​ក៏​នៅ​តែ​គ្មាន ដំណោះស្រាយ ណាមួយដែលត្រូវ Apple ផ្តល់ឱ្យដល់ FBI ដដែល។
Cover
សម្រាប់ប្រទេសយើង ដូចជាមិនសូវមានការ ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនបួនធំៗដូចជា Google ,Facebook ,Twitter និង Microsoft វិញកំពុងតែ មានការចាប់អារម្មណ៍ ។ ដូចនេះ​ហើយ​ក្រុម​ហ៊ុន ទាំងនោះបានប្រកាស ថាពួកគេព្រមជួយ ក្រុមហ៊ុន Apple គ្រប់បែបយ៉ាង​។ គួរបញ្ជាក់ផងដែរថា Passcode របស់ iOS វាមានលក្ខណៈពិសេស និងមានសុវត្ថិភាពខ្ពស់ ហើយប្រសិនបើយើង បញ្ចូល​លេខ​សំងាត់ ខុសញឹកញាប់នោះ ឯកសារនានាដែល មាននៅក្នុងទូរស័ព្ទនោះនឹង​ ត្រូវលុបចោលដោយ ស្វ័យប្រវត្តិ។ ដូចច្នេះហើយ ពួកគេត្រូវប្រាកដថា ឯកសារដែលអាច ជាភ័ស្តុតាង នៅក្នុងទូរស័ព្ទនឹង មិន​ត្រូវ​បាត់​បង់នោះទេ។ តាមពិតទៅ ខណៈនេះក្រុមហ៊ុន Apple ក៏កំពុងព្យាយាមជួយ ផងដែរប៉ុន្តែវាហាក់ ដូច​ជា​ត្រូវការ ចំណាយពេលច្រើនទៀត។ អ្វីដែលសំខាន់នោះពេល នេះ Apple ត្រូវបានឃ្លាំមើលដោយ រដ្ឋាភិបាលថែមទៀតផង។
2
សម្រាប់ជំនួយរបស់ ក្រុមហ៊ុនធំៗទាំងបួន ខាងលើប្រហែលជា អាចជួយក្រុមហ៊ុន Apple បាន ។ ដូចនេះ​វា​ប្រហែលជា អាចចំណាយពេល តិចជាងមុនផងប្រសិនបើ Apple ទទួលនូវជំនួយនេះ។ ប៉ុន្តែមិនដឹងថា​តើ​ពួក​គេ អាចនឹងទទួលយក ជំនួយនេះឫក៏អត់?
ឧបត្ថម្ភដោយ Adbox