គ្មាន​ទេ​ប៊ូតុង​ Dislike សម្រាប់​ Facebook

ហ្វេ​ស​ប៊ុ​ក​ដែលជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ឈានមុខ​គេ បាន​បញ្ចេញ​ប៊ូ​តុង​បង្ហាញ​ពី​អារម្មណ៍​ថ្មី​បន្ថែមទៀត​ពីលើ​ប៊ូ​តុង «Like» ដែលមាន​ស្រាប់​។ ប៊ូ​តុង​ថ្មី​ទាំងនោះ រួមមាន Love, Haha, Wow, Sad និង Angry ដោយ​មិនមាន​ប៊ូ​តុង «Dislike» នោះឡើយ​។​
 
​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg និង​ក្រុមការងារ​របស់គាត់ ធ្លាប់បាន​លើកឡើង​កន្ល​ង​មក​ថា ការដាក់​ឲ្យ​មាន​ប៊ូ​តុង «Dislike» អាច​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​។ ការបង្ហាញ​ពី​អារម្មណ៍ ស្រឡាញ់ ភ្ញាក់ផ្អើល ហួសចិត្ត ទុក្ខព្រួយ ប្រហែលជា​មិន​ចោទ​ជា​បញ្ហា​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប៊ូ​តុង «Angry» ពេលខ្លះ ក៏​អាច​ប្រើ​ជំនួស «Dislike» ផងដែរ​៕