ក្រុមអ្នកជំនាញខាងផ្នែកបន្តពូជបានព្រមានដល់ បុរសដែលប្រើប្រាស់ទូរសព្ទប្រមាណមួយម៉ោងក្នុងមួយថ្ងៃ ដោយពួកគេអាចប្រឈមនឹងបញ្ហាមេជីវិតឆ្អិន និងអាចធ្វើឲ្យបរិមាណមេជីវិតថយចុះ។
ការសិក្សាថ្មីពីក្រុមអ្នកជំនាញនេះក៏បានបង្ហាញដែរថាការទុកទូរសព្ទនៅក្បែរពងស្វាស ឬទុកទូរសព្ទចម្ងាយ ៣០ស.មទៅ៦០ស.ម ពីខ្លួនប្រាណ អាចបន្ថយបរិមាណមេជីវិតយ៉ាងច្រើន រហូតធ្វើឲ្យពិបាកបង្កកំណើត។
លោក Martha Dirnfeld សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Technion University នាប្រទេសអ៊ីស្រាអែលបានមានប្រសាសន៍ថា ៖ “យើងបានវិភាគលើបរិមាណមេជីវិតដែលនៅរស់ និងគុណភាពរបស់វា ហើយបានរកឃើញថាទាំងបរិមាណនិងគុណភាពគឺបានកាត់បន្ថយ”។ លោកបានបន្តថា មូលហេតុគឺបណ្ដាលមកពីទូរសព្ទនិងគ្រឿងអេឡិចត្រូម៉ាញេទិចដទៃទៀតបានបញ្ចេញកម្ដៅដែល វាប្រៀបដូចជាការចម្អិនមេជីវិត។
ក្រុមសិក្សាដែលដឹកនាំដោយលោក Martha បានធ្វើការត្រួតពិនិត្យលើបុរសច្រើនជាង១០០នាក់ ដែលបានមកកាន់គ្លីនិកបន្តពូជក្នុងរយៈពេលមួយឆ្នាំ។ ពួកគេបានរកឃើញថាផលប៉ះពាល់ដល់មេជីវិតក្រៅពីកើតមានលើបុរសដែលទុកទូរសព្ទក្បែរពងស្វាស ហើយវាក៏កើតមានលើបុរសដែលនិយាយទូរសព្ទពេលកំពុងសាកថ្មដែរ។ មិនតែប៉ុណ្ណោះសូម្បីតែការទុកទូរសព្ទនៅលើតុក្បែរគ្រែគេងក៏អាចកាត់បន្ថយបរិមាណមេជីវិតដែរ។
សាស្ត្រាចារ្យ Gedis Grudzinskas អ្នកប្រឹក្សាបញ្ហាបន្តពូជប្រចាំនៅមន្ទីរពេទ្យ St George នាទីក្រុងឡុងដុង ក៏បានមានប្រសាសន៍ដែរថា បុរសៗគួរបញ្ឈប់ទង្វើដែលញៀននឹងទូរសព្ទខ្លាំង។ លោកបានបន្តថា “ប្រសិនបើអ្នកពាក់អាវធំទៅធ្វើការគួរទុកទូរសព្ទនៅក្នុងហោប៉ៅអាវជាជាងការទុកក្បែរពងស្វាស។ វានឹងអាចជួយបង្ការកុំឲ្យបរិមាណមេជីវិតធ្លាក់ចុះ ឬធ្លាក់ចុះខ្លាំង”។
ជាចុងក្រោយលោកសាស្ត្រាចារ្យ Martha បានរំលឹកថាចំពោះអ្នកដែលចង់មានកូនប៉ុន្តែមិនមានដូចបំណងក្នុងរយៈមួយឆ្នាំនោះគួរបន្ទោសលើទម្លាប់នៃការប្រើប្រាស់ទូរសព្ទរបស់ខ្លួន៕