ការអានសៀវភៅ គឺទទួលបានចំណេះដឹងច្រើន បង្កើនប្រាជ្ញាស្មារតី គិតបានស៊ីជម្រៅ និងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត។ មានមនុស្សមួយចំនួនខំអានសៀវភៅ ព្យាយាមទន្ទេញមេរៀនអស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗ តែមិនទទួលបានចំណេះច្រើន និងចងចាំបានច្រើននោះទេ។ តើគួរធ្វើដោយរបៀបណា ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន?
១) ទីកន្លែង៖ ប្រសិនបើនៅក្នុងបន្ទប់ អ្នកគួររៀបចំបន្ទប់ឲ្យមានរបៀប ឲ្យបានស្អាត មានខ្យល់ចេញចូល មានពន្លឺគ្រប់គ្រាន់ និងគ្មានសំឡេងខាងក្រៅមករំខាន។ ល។ ប្រសិនបើនៅខាងក្រៅវិញ អ្នកគួរជ្រើសរើសកន្លែងដែលមានបរិយាកាសបរិសុទ្ធ មានខ្យល់ត្រជាក់បក់រំភើយៗ និងជាកន្លែងដែលគ្មានសំឡេងរំខាន គ្មានមនុស្សដើរឆ្លងកាត់ចេញចូលនោះទេ។ ការធ្វើបែបនេះអាចបង្កលក្ខណៈងាយស្រួល និងធ្វើឲ្យអ្នកមានអារម្មណ៍នឹងធឹងក្នុងការអានសៀវភៅ ឬទន្ទេញមេរៀនបានល្អ។
២) ពេលវេលា៖ ពេលវេលាដែលល្អបំផុតសម្រាប់អានសៀវភៅ និងទន្ទេញមេរៀនឲ្យឆាប់ចាំ គឺនៅពេលភ្លឺស្រាងៗ (ជិតព្រឹក) ព្រោះរាងកាយមានថាមពលពេញលេញ មានអារម្មណ៍ស្រស់ថ្លា ខួរក្បាលឆាប់ចាប់ឬទទួលបានច្រើន ដោយសាររាងកាយរបស់អ្នកបានសម្រាកគ្រប់គ្រាន់នៅពេលយប់។
៣) ចំណង់ចំណូលចិត្ត៖ មានមនុស្សមួយចំនួន ចូលចិត្តភាពស្ងប់ស្ងាត់ក្នុងការអានសៀវភៅ។ រីឯ មនុស្សមួយចំនួនទៀត នៅពេលអានសៀវភៅម្តងៗ គឺចូលចិត្តស្តាប់ចង្វាក់ភ្លេងតិចៗតាមចំណង់របស់ពួកគេ។ អានសៀវភៅបណ្តើរ ស្តាប់ចង្វាក់ភ្លេងតិចៗបណ្តើរ គឺធ្វើឲ្យពួកគេមានអារម្មណ៍ល្អក្នុងការអានសៀវភៅ។
៤) ភ្នែកសម្រាកបន្តិច៖ ជាជម្រើសមួយដ៏ល្អ យ៉ាងហោចណាស់រៀងរាល់៣០នាទី អ្នកគួរតែឲ្យភ្នែកបានសម្រាកម្តង ព្រោះនៅពេលអ្នកខំប្រឹងមើល ឬសម្លឹងមើលខ្លាំងពេក ធ្វើឲ្យសាច់ដុំភ្នែករបស់អ្នកខំប្រឹងសម្លឹងខ្លាំងរហូតធ្វើឲ្យឈឺភ្នែក និងធ្វើឲ្យហូរទឹកភ្នែកក៏មាន។ ដូច្នេះ រៀងរាស់៣០នាទីត្រូវសម្រាកភ្នែកឲ្យបាន៣-៥នាទី ដោយមើលទៅទីឆ្ងាយ ឬមើលទៅបរិយាកាសដែលមានដើមឈើខៀវស្រងាត់។ ល។ វិធីម្យ៉ាងទៀត អ្នកត្រូវយកកំណាត់ជ្រលក់ទឹកសើមតិចៗមកស្អំឬផ្តិតភ្នែកតិចៗ ឬក៏យកទឹកមកលុបលាងមុខក៏បានដែរ ដើម្បីជួយកាត់បន្ថយការងុយដេក ឬស្រវាំងភ្នែក។
៥) សង្ខេបខ្លឹមសារមេរៀន៖ នៅពេលអ្នកអានមិនប្រាកដថា អ្នកអាចអានចាំបានទាំងអស់នោះទេ។ ដូច្នេះ ពេលអានដល់ចំណុចដែលអ្នកគិតថាសំខាន់ អ្នកត្រូវគូសចំណាំ ឬកត់ត្រាទុកក្នុងកូនសៀវភៅដៃរបស់អ្នក ដើម្បីរម្លឹកវាឡើងវិញ។ វិធីសាស្រ្តនេះ គឺជាគន្លឹះមួយដ៏សំខាន់ដែលអ្នកអានសៀវភៅមិនដែលមើលរំលងឡើយ៕