​​កម្រង​គំនិត​ដ៏​មាន​ន័យ​របស់​ ​ខុងជឺ ​អ្នក​​​ប្រាជ្ញរបស់​ចិន​​


១) ​«​​ខ្ញុំ​ឮ​ ​​​នោះ​ខ្ញុំ​នឹង​ភ្លេច​។ ​ ​​ខ្ញុំ​ឃើញ​ នោះ​ខ្ញុំ​នឹង​ចងចាំ​។ ​ខ្ញុំ​ធ្វើ ​នោះ​ខ្ញុំ​នឹង​​យល់​»។ 

២) ​«​អ្វី​ៗ​សុទ្ធតែ​មាន​សម្រស់​របស់​វា ​​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​​គ្នា​​​សុទ្ធតែ​​អាច​មើល​ឃើញ​នោះ​ទេ​»។

៣) ​«​ទោះបីជា​អ្នក​ទៅ​ទី​ណា​ក៏​ដោយ ​សូម​យក​បេះ​ដូង​របស់​អ្នក​ ​ទៅ​ជា​មួយ​ផង​​»។ 

៤) ​«​មនុស្ស​ដែល​អស្ចារ្យ ​គឺ​គិត​លើ​រឿង​ត្រឹមត្រូវ​ជា​គោល​ ​ចំណែក​មនុស្ស​អន់​វិញ ​គិត​តែ​រឿង​ផល​ប្រយោជន៍​ជា​ធំ​ប៉ុណ្ណោះ​»។

៥) «​វា​មិន​​ជា​បញ្ហា​នោះ​ទេ ​​ទោះ​បី​ជា​អ្នក​ដើរ​យឺត​យ៉ាង​ណា​ក៏ដោយ ​សំខាន់​កុំ​ឲ្យ​តែ​អ្នក​ឈប់​ដើរ​ទៅ​មុខ​»។

៦) ​​«​ត្រូវ​រៀន​អំពី​​អតីត​កាល ​ប្រសិន​បើ​អ្នក​ចង់​កំណត់​អំពី​អនាគត​»។

៧) ​«​ ​ផ្ដល់​​​បាយ​មួយ​ចាន​ដល់​ ​មនុស្ស​ម្នាក់​ ​អ្នក​អាច​​​​​​​ឲ្យ​គាត់​រស់​​បាន​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​បើ​បង្រៀន​​គាត់​ឲ្យ​ចេះ​ ​​ដាំដុះ​ស្រូវ​វិញ​​អ្នក​ ​អ្នក​នឹង​អាច​សង្គ្រោះ​ជីវិត​គាត់​​​បាន​»៕

ឧបត្ថម្ភដោយ Adbox