ដុំអាចម៍ផ្កាយទំហំ ជាង ៣០ ម៉ែត្រ ដែលអ្នកវិទ្យាសាស្ត្រអង្គការ ណាសា ឲ្យឈ្មោះថា 203 TX68 ដែលធ្លាប់បានហោះកាត់ផែនដីកាល ពី ២ ឆ្នាំមុននោះ បានវិលត្រលប់ហោះកាត់ផែនដីសារជាថ្មី នៅថ្ងៃ ទី ០៨ មិនា ខាងមុខ។ ការព្យាករណ៍ជាមុនដំបូងរបស់ ណាសា បង្ហាញឲ្យដឹងថា អាចម៍ផ្កាយនឹងហោះចូលមកកៀកផែនដីចម្ងាយ ១៧ ០០០ គីឡូម៉ែត្រ គឺជិតជាងព្រះចន្ទរហូតដល់ទៅ ២១ ដង។
សម្រាប់ការព្យាករណ៍ចុងក្រោយ បង្ហាញថាអាចម៍ផ្កាយនេះនឹងហោះកាត់ផែនដីនូវរយៈចម្ងាយ ៥ លានគីឡូម៉ែត្រ ពីភពផែនដី ដោយវានឹងមិនបង្កការគំរាមកំហែងអ្វីឡើយ។ អាចម៍ផ្កាយ នេះ មានឱកាសទិញតួចបំផុតដែលអាចហោះពីលើផ្ទៃផែនដីនូវរយៈចម្ងាយ ២៤ ០០០ គីឡូម៉ែត្រ ហើយឱកាសមួយ ក្នុងចំណោម២៥០ លាន ឱកាស ដែលអាចម៍ផ្កាយនេះនឹងហោះមកបុកផែនដីនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៧។
ឧបត្ថម្ភដោយ