កត្តា​ដែល​​ធ្វើឲ្យ​ស្ត្រី​ពរ​ពោះបាន​កូនស្រី​ភ្លោះ​

ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​សំខាន់​បំផុត​សម្រាប់​ជីវិត​គូរ​ស្វាមីភរិយា​ទាំងឡាយ ។ ការ​មាន​កូន​តាម​ប្រាថ្នា គឺជា​ជម្រើស​ដ៏​ឆ្លាត​វ័យ​មួយ​។ ទន្ទឹមនឹងនេះ ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​នា​សម័យ​បច្ចុប្បន្ននេះ អ្នក​ក៏​អាច​កំណត់​យក​កូន​ប្រុស​ឬ​ស្រី ឬក៏​ភ្លោះ​តែ​ម្តង​ក៏​បាន​ដែរ​។ តែ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​អាច​ទៅរួច​ដែរ សម្រាប់​ស្ត្រី​ក្នុងកា​រពរ​ពោះ​កូនភ្លោះ​ស្រី​បាន​សម្រេច​តាម​ធម្មជាតិ ដោយ​មិន​ចាំបាច់​ប្រើ​នូវ​ជំនួយ​វេជ្ជសាស្ត្រ​សិប្បនិម្មិត​នេះ ? 

​កត្តា​ហ្សែ​ន​
​ប្រសិន​បើ​ស្ត្រី មាន​ហ្សែ​ន​កំណត់​ប្រភេទ​នេះ នោះ​វា​ជា​កត្តា​តំណរ​ពូជ នៃ​ការ​ពរ​ពោះ​កូនភ្លោះ​គឺ​ហាក់​មាន​ភាពងាយស្រួល​បំផុត​សម្រាប់​នាង ។ ចំណុច​នេះ គឺ​តែង​កើតមាន​នៅពេល ដែល​នាង​មាន​សមាជិក​ក្នុង​ក្រុមគ្រួសារ ឬ​សាច់ញាតិ​ជា​កូនភ្លោះ ។ នៅក្នុង​ករណី​នេះ ចំនួន​ប្រូ​បាប នៃ​ការ​ពរ​ពោះ​កូនភ្លោះ​តាម​ធម្មជាតិ គឺ​មាន​អត្រា​ខ្ពស់បំផុត ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​អនុវត្ត​តាម​ដំណាក់កាល​ណែនាំ ខាងក្រោម​នេះ​ប៉ុណ្ណោះ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ពរ​ពោះ​កូនភ្លោះ​នេះ ឲ្យបាន​អត្រា​ភាគរយ​កាន់តែ​ខ្ពស់ ។​

​កត្តា​ទម្ងន់ និង អាយុ​
​ចំពោះ​ស្ត្រី​ដែល​លើស​ទម្ងន់ នឹង​មាន​ការផលិត​អរ​ម៉ូ​ន​យ៉ាងច្រើន​នៅក្នុង​រាងកាយ ដែល​នឹង​ជួយ​បង្កើន​ឱកាស​នៃ​ការ​ពរ​ពោះ​កូនភ្លោះ​នេះ ឲ្យបាន​កាន់តែ​ជោគជ័យ​។ ប៉ុន្តែ​ការ​លើស​ទម្ងន់ ក្នុងអំឡុងពេល ឬ​ក្នុង​ដំណាក់កាល​ត្រៀម​ក្នុង​ការបង្ក​កំណើត ក៏​ផ្តល់​ជា​គុណវិបត្តិ​ដល់​ស្ត្រី​វិញ​បាន​ផងដែរ ។​

​មេ​ជីវិត​ឈ្មោល​របស់​បុរស ធ្វើការ​ហែល​យ៉ាង​លឿន ហើយ​អាច​រស់នៅ​ក្នុង​រាងកាយ​មនុស្ស​ស្រី​បាន​ត្រឹម​តែ​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ ផ្ទុយ​ពី​មេ​ជីវិត​ញី​ដែល​អាច​រស់នៅ​ក្នុង​រាងកាយ​បាន​ដល់​ទៅ ៧២​ម៉ោង​។ ដូច្នេះ ដំណើរការ​នៃ​ការ​រួមភេទ​គួរ​កើតមាន ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ មុន​ពេល​ធ្លាក់​ពង​មេ​ជីវិត​ញី ។ រយៈពេល​នេះ​គឹ​នឹង​ផ្តល់​ឱកាស​ទុកឲ្យ មេ​ជីវិត​ញី​រង់ចាំ​ទទួលយក​មេ​ជីវិត​ឈ្មោល​ដែល​ពេញលក្ខណៈ និង​អាច​ធ្វើ​ការបង្ក​កំណើត​ជាមួយគ្នា​បាន ។ បន្ទាប់ពីនោះ​មក គឺ​មេ​ជីវិត​ឈ្មោល​ដែល​នៅសល់​នឹង​ស្លាប់ ហើយ​គឺ​មានតែ​មេ​ជីវិត​ញី​ប៉ុណ្ណោះ ដែល​នឹង​រស់នៅ​រីក​ធំ​ធាត់​ក្លាយ​ជា​គភ៌​។​

​បរិស្ថាន​អាស៊ីត​
​មេ​ជីវិត​ញី គឺ​រស់នៅ​ក្នុង​បរិស្ថាន​អាស៊ី​ត​។ ដូច្នេះ​ការបរិភោគ​អាហារ​ដែល​មាន​ជាតិ​ហ្វូ​លិក អាស៊ីត​មុន​ថ្ងៃ​បង្ក​កំណើត គឺ​នឹង​បង្កើន​ឱកាស​នៃ​ការ​ពរ​ពោះ​កូនស្រី ហើយ​វា​ក៏​នឹង​ជួយ​បន្ថយ អត្រា​ស្លាប់​របស់​មេ​ជីវិត​ញី ដែល​នឹង​ជួយ​ឲ្យមាន​កំណើត​ជា​កូនភ្លោះ​ស្រី​បាន​ផង​ដែរ ៕