ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជន ព្រោះផលិតផលសុទ្ធតែទំនើបៗ គុណភាពខ្ពស់ និង ទាន់សម័យដែលធ្វើឲ្យមនុស្សគ្រប់រូបពេញចិត្ត។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដែល ជួយឲ្យក្រុមហ៊ុ ន Apple ជោគជ័យបែបនេះ៖
១) ជួលបុគ្គលិកដែលពូកែយល់ចិត្តអតិថិជន
ក្រុមហ៊ុន Apple ជាពិសេសក្នុងពេលដែល Steve Jobs ជាអតីតនាយកប្រតិបត្តិគ្រប់គ្រងនោះ គឺតែងយកចិត្តទុកដាក់ខ្លាំងអំពីសមត្ថភាពបុគ្គលិក ដើម្បីធានាអំពីប្រសិទ្ធភាពការងារ ជាពិសេសគឺមនុស្សណាដែលពូកែទំនាក់ទំនង និង ពូកែខាងផ្នែកបច្ចេកវិទ្យា។ ដោយសារផ្អែកលើចំណុចនេះហើយ បានជាបុគ្គលិកដែលបម្រើការងារគឺពិតជាមានភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា ព្រោះពួកគេយល់ច្បាស់អំពីចិត្តរបស់អតិថិជន(អ្វីដែលចង់បាន និង មិនចង់បាន)។ ដូច្នេះនៅពេលបុគ្គលិកយល់ច្បាស់អំពីចិត្តរបស់អតិថិជន នាំឲ្យផលិតផល និង ការបម្រើសេវាកម្មគឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

២) ត្រូវការការចូលរួមពីអតិថិជនជាប្រចាំ
ក្រុមហ៊ុនAppleបានបង្កើតកម្មវិធីជាច្រើនសម្រាប់ឲ្យអតិថិជនរបស់ខ្លួនចូលរួម ដើម្បីដឹងច្បាស់ថា ពួកគេត្រូវការអ្វី។ ការបង្កើតកម្មវិធីជាច្រើន ដើម្បីទាក់ទាញការចូលរួមរបស់អតិថិជននេះហើយ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះអាចប្រមូលព័ត៌មានបានច្រើន ដោយមិនចាំបាច់ធ្វើការស្រាវជ្រាវទីផ្សារបែបផ្លូវការអ្វីពេកនោះទេ។
៣) ព្យាយាមសម្របសម្រួលរវាងអ្នកបច្ចេកទេស និង អ្នកជំនួញ
ជាទូទៅ អ្នកបច្ចេកទេសតែងព្យាយាមធ្វើគ្រប់យ៉ាងក្នុងការដោះស្រាយបញ្ហា និង ច្នៃប្រឌិតអ្វីដែលថ្មី ដើម្បីធ្វើឲ្យគម្រោងរបស់ពួកគេជោគជ័យ ខណៈអ្នកជំនួញព្យាយាមគិត និង ធ្វើបែបណាដើម្បីអាចចំណេញប្រាក់ច្រើន។ ក្នុងស្ថានភាពបែបនេះ ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរតែងកើតឡើង ព្រោះអ្នកជំនួញចង់ឲ្យអ្នកបច្ចេកទេសផ្លាស់ប្ដូរ និង កែតម្រូវផលិតផលទាំងនោះដើម្បីផ្គាប់ចិត្តអតិថិជន ប៉ុន្តែអ្នកបច្ចេកទេសវិញមិនចង់ផ្លាស់ប្ដូរអ្វីនោះទេ ព្រោះការផ្លាស់ប្ដូរ និង កែសម្រួលខ្លះអាចធ្វើឲ្យគុណភាព ឬ សោភ័ណភាពផលិតផលដែលពួកគេបង្កើតនោះ អន់ខ្សោយជាងមុន។ ដូច្នេះហើយ ក្រុមហ៊ុនApple តែងខិតខំសម្របសម្រួលរវាង ភាគីទាំងពីរនេះដើម្បីឲ្យដំណើរការផលិតផលរបស់ពួកគេអាចទៅមុខបានល្អ ហើយក៏ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែរ។
៤) ផ្តល់ជូនផលិតផលសម្បូរបែបដល់អតិថិជន
បច្ចុប្បន្ននេះ អតិថិជនចង់បានផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ទាំងផ្នែកកម្សាន្ត និង សម្រាប់ការងារផ្សេងៗ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់បែបនេះហើយ បានជាក្រុមហ៊ុន Apple ផ្តល់ជូននូវផលិតផលពិសេសៗដែលអាចផ្គាប់ចិត្តអតិថិជន ដូចជា Mac, iPod, iPhone និង iPadជាដើម៕
ឧបត្ថម្ភដោយ