គម្រោងនៃការនាំយកកម្មវិធី និងហ្គេមរបស់ Android និង iOS មកកំណើរការជាមួយ Windows របស់ក្រុមហ៊ុន Microsoft ចាប់ផ្តើមមានការប្រែប្រួលហើយ
Microsoft ជាក្រុមហ៊ុនដែល ត្រូវបានទទួលស្គាល់ ជាអន្តរជាតិជាពិសេស ផលិតផលដែលត្រូវបានគេទទួល ស្គាល់និង ពេញនិយមទូទាំងពិភពលោក នោះគឺ Windows ។ បន្ទាប់ពីវាត្រូវបានប្រើប្រាស់ យ៉ាងច្រើន និងទូលំទូលាយ ជាមួយប្រភេទ កុំព្យូទ័រជាច្រើនម៉ូឌែល រួចមក Windows ក៏បានពង្រីកការប្រើប្រាស់ នៅលើស្មាតហ្វូនបន្តទៀត។ ប៉ុន្តែវាហាក់ដូចជា មិនសូវទទួលបានការគាំទ្រ ច្រើនប៉ុន្មាននោះទេ។
មូលហេតុចម្បងនោះ គឺបណ្តាលមកពី វាដូចជាមិនសូវ ទូលំទូលាយដូចនៅ លើប្រភេទកុំព្យូទ័រទេ។ ម្យ៉ាងវិញទៀតប្រព័ន្ធ ប្រតិបត្តិការរបស់ ស្មាតហ្វូនមាន ការប្រកួតប្រជែងខ្លាំង។ បច្ចុប្បន្ននេះប្រព័ន្ធ ប្រតិបត្តិការសម្រាប់ ស្មាតហ្វូនដែលមាន ប្រជាប្រិយភាពនោះមានពីរគឺ Android និង iOS។ ពួកវាត្រូវបានប្រើ ប្រាស់យ៉ាងទូលំទូលាយ ជាពិសេស កម្មវិធី ហ្គេម របស់ពួកវាក៏ទទួល បានការពេញនិយម ។ ដូចនេះក្រុមហ៊ុន Microsoft បានព្យាយាមធ្វើការ លើគម្រោងមួយដើម្បី នាំយកកម្មវិធី និងហ្គេមរបស់ប្រព័ន្ធប្រតិបត្តិការ ទាំងពីរខាងលើមក ដំណើរការនៅលើ Windows ។ បច្ចេកវិទ្យានេះ ហៅថា Project Astoria ប៉ុន្តែវាមានបញ្ហាកំហុស ឆ្គងជាច្រើនរហូតឈាន ដល់ការផ្អាកគម្រោងនេះ ជាបណ្តោះអាសន្នកាលពី ខែ វិច្ឆិកាឆ្នាំមុន។ ពេលនេះពួក គេចាប់ផ្តើមគម្រោងនេះ បន្តទៀតហើយបន្ទាប់ពី Microsoft បានទិញយកក្រុមហ៊ុន បច្ចេកវិទ្យា Xamarin ដែលជាក្រុមហ៊ុនផលិតកម្មវិធី និងហ្គេមសម្រាប់ស្មាតហ្វូន ។ Xamarin នឹងចាប់ផ្តើមផលិត នូវបច្ចេកវិទ្យា ដែលជាស្ពាន មួយអាចជួយឱ្យ ប្រព័ន្ធ Windows អាចដំណើរការ កម្មវិធី និងហ្គេមរបស់ Android និង iOS បាន។
ដូចនេះគម្រោងនាំយក កម្មវិធីនិង ហ្គេមរបស់ Android និង iOS សម្រាប់ប្រព័ន្ធ Windows អាចនឹងសម្រេចបាន យ៉ាងប្រាកដ។ ក្រុមហ៊ុន Microsoft នឹងបង្ហាញពត៌មាន បន្ថែមអំពីគម្រោងនេះនៅ ខែមីនាខាងមុខ។ ដូច្នេះរង់ចាំតាម ដានគម្រោងខាងលើ ទាំងអស់គ្នា។
ឧបត្ថម្ភដោយ