រដូវភ្លឿងមិនត្រឹមតែជាពេលវេលាសិករសាទរក្នុងការបង្កបង្កើនផលនោះទេ។ វស្សាភ្លៀងធ្លាក់ត្រូវបានអ្នកជំនាញផ្នែកសិចរកឃើញថា ជាវេលាអំណោយផលដល់ការបង្កាត់ភ្លើងស្នេហ៍កាមទេពដ៏រោលរាលផងដែរ។
មានហេតុផលទាំង ៧ ចំណុចខាងក្រោមនឹងធ្វើឲ្យអ្នកភ្លឺភ្នែកថាតើហេតុអ្វីបានជាអាកាសធាតុធ្លាក់ភ្លៀងអំណោយផលដល់ការរួមមេត្រី?
១. អាកាសធាតុភ្លៀងធ្លាក់មានឥទ្ធិពលដល់ផ្លូវអារម្មណ៍។ ការសិក្សាផ្នែកចិត្តសាស្រ្តតែងផ្សារភ្ជាប់ទំនាក់ទំនងនៃភ្លៀង និងភាពឯកា ធ្វើឲ្យមនុស្សនឹកនាអ្នកជាទីស្រឡាញ់ ឬរមែងត្រូវការដៃគូកំដរ។
ទន្ទឹមនឹងនោះ អំឡុងពេលធ្លាក់ភ្លៀងក៏ត្រូវបានចាត់ទុកជាវេលាអំណោយផលដល់អ័រម៉ូននៃក្ដីស្រឡាញ់ដែរ។
នៅពេលអាកាសធាតុត្រជាក់ដោយតំណក់ទឹកភ្លៀង រាងកាយរបស់មនុស្សមិនថាប្រុស ឬស្រីទេ ងាយបញ្ចេញនូវអ័រម៉ូនម៉្យាង ដែលធ្វើឲ្យមនុស្សស្វែងរកភាពកក់ក្ដៅដោយការឱប ថើប បបោសអង្អែល និងថ្នាក់ថ្នមដើម្បីទទួលបានអារម្មណ៍កក់ក្ដៅដូច្នោះដែរ។
២. ការសិក្សាមួយរបស់អាស៊ីបានសន្និដ្ឋានថា ពេលភ្លៀងធ្លាក់ មនុស្សមួយចំនួនស្រាប់តែមានអារម្មណ៍នឹកនាដល់សិចដោយមិនដឹងខ្លួន។
ការស្ទង់មតិបានដកស្រង់នូវសម្ដីយុវតីហ្វីលីពីនដែលថា គ្រាន់តែឮសូរសំឡេងទឹកភ្លៀង នាងស្រាប់តែមានអារម្មណ៍ថាមិត្តប្រុសនាងកាន់តែសិចស៊ីគួរឲ្យខ្នាញ់។
ដូចគ្នានេះ មតិខាងបុរសក៏បានឆ្លើយតបស្រដៀងគ្នានេះ ដោយពួកគេយល់ថានារីក្នុងសភាពទទឹកខ្លួន និងសក់ក្បាល ខោអាវស្បឺតជាប់និងសាច់ឆ្លុះឃើញដងខ្លួនដូចអាក្រាតគឺពិតជាសិចស៊ី។
៣. ភាពទទឹកអាចបង្កឲ្យមានអាការៈផ្ដាសាយ ឬគ្រុន ប៉ុន្តែអ្នកដែលមានដៃគូភាគច្រើនប្រហែលជាមិនវែងឆ្ងាយដល់បញ្ហានេះទេ។
អ្នកមិនបាច់ឆ្ងល់ឡើយថាតើហេតុអ្វីបានជាក្នុងខ្សែភាពយន្តរ៉ូមេនទិកមួយចំនួនតែងតែមានឈុតឆាកសង្សារឱបថើបគ្នាយ៉ាងរោលរាលនោះ។
ទោះជាស្បែករបស់អ្នកគ្រើមស្ងួតយ៉ាងណា ក៏តំណក់ទឹកភ្លៀងអាចធ្វើឲ្យដំណើរការឱបថើប បបោសអង្អែលរលូនល្អដែរ។
៤. ភាពស្រអាប់ពេលភ្លៀងធ្លាក់ហាក់បីដូចជាស្បៃវាំងននបិទបាំង និងផ្ដល់ឱកាសឲ្យគូស្នេហ៍បញ្ចេញកាយវិការយ៉ាងស៊ីជម្រៅដោយមិនសូវបារម្ភខ្លាចក្រសែភ្នែកអ្នកដទៃ។
ជាទូទៅករណីរួមភេទនៅក្នុងរថយន្តតាមសួនច្បារ ឬទីសាធារណៈងាយកើតឡើងនៅអំឡុងពេលភ្លៀងនេះឯង។
៥. ជាការពិតណាស់ សិចនៅទីសាធារណៈ ឬក្នុងរថយន្តវាជាការប្រថុយប្រថាននឹងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះហើយសម្រាប់ប្ដីប្រពន្ធដែលនៅផ្ទះវាក៏ជារឿងល្អម៉្យាងដែរ។
តំណក់ទឹកភ្លៀងអាចបង្ខាំងគូស្នេហ៍ឲ្យសម្ងំនៅក្នុងបន្ទប់តែពីរនាក់ដោយកាត់បន្ថយសកម្មភាពខាងក្រៅ។
ស្នូរទឹកភ្លៀងប្រគំ គួបផ្សំនឹងអាកាសធាតុត្រជាក់ បញ្ឆេះដោយអ័រម៉ូនធម្មជាតិ វាទំនងជាដុតកម្ដៅអារម្មណ៍ផ្លូវភេទអ្នកទាំងពីរដោយស្វ័យប្រវត្តិ។
៦. យើងបាននិយាយរួចម្ដងហើយថា ទឹកភ្លៀងធ្លាក់ជោកជាំ អំណោយផលដល់អ្នកនិយមភាពរ៉ូមេនទិកកណ្ដាលវាល។
ដោយឡែកសម្រាប់គូស្នេហ៍ស្ថិតក្នុងបន្ទប់គេងនៅផ្ទះ ការសាកល្បងបើកវាំងននបង្អួច អំឡុងពេលប្រតិបត្តិការ ហើយទុកឲ្យធម្មជាតិជាអ្នកបិទបាំងភ្នែកមហាជននោះ ក៏ជារសជាតិលើគ្រែដ៏ប្លែកម៉្យាងធ្វើឲ្យអ្នកចងចាំមិនភ្លេចដែរ។
៧. មិនថាអ្នកស្នាក់នៅក្រោមដំបូលក្បឿង ស័ង្កសី ឬ សណ្ឋាគារលំដាប់ផ្កាយនោះទេ ឲ្យតែមានព្រះពិរុណបង្អុរមួយមេធំ អ្នកច្បាស់ជាគេចមិនរួចពីស្នូររ៉ាវៗនោះឡើយ។
ចូរអរគុណសូរសំឡេងជាអំណោយធម្មជាតិនេះហើយដែលធ្វើឲ្យអ្នក និងដៃគូមានភាពក្លាហានក្នុងការបញ្ចេញសម្រែកថ្ងូរពោរពេញដោយក្ដីសុខក្នុងអំឡុងពេលសម្រុកប្រតិបត្តិការឡើងឋានសួគ៌។
មានគូស្នេហ៍មិនតិចទេដែលអៀនប្រៀនមិនហ៊ានស្រែកថ្ងូរសម្ដែងអារម្មណ៍ស្រណុកសុខស្រួលឲ្យពេញទំហឹង។ ក្នុងការលេងល្បែងលើគ្រែ ដ៏រោលរាល កាយវិការ និងសំឡេងគឺសំខាន់ដូចគ្នា៕