វិធីកម្ចាត់ស្នាមដែលបន្សល់ពីរបួសដោយសាកសិទ្ធ

ស្នាមរបួសតែងតែធ្វើអោយអ្នកមានអារម្មណ៍មិនល្អបានពីព្រោះវាអាចធ្វើអោយអ្នកបាត់បង់សម្រស់បានមួយកម្រិត។ ដូច្នេះហើយបានជាមនុស្សមួយចំនួនដែលជាពិសេសគឺនារីទាំងអស់បានប្រើប្រាស់ផលិតផលមួយចំនួនដើម្បីលាបបំបាត់ ស្នាមដែលបន្សល់ពីរបួសនានា។ តែឥឡូវនេះអ្នកមិនចាំបាច់ចំនាយលុយជាច្រើនដើម្បីទិញផលិតផលទាំងនោះទេ អ្នកគ្រាន់តែប្រើប្រាស់វិធីខាងក្រោមអ្នកក៏អាចបំបាត់ស្នាមរបួសទាំងនោះបានយ៉ាងងាយហើយវាក៏មិនមានការប៉ះពាល់ដល់សុខភាពអ្នកដែរ។ វិធីនោះគឺអ្នកគ្រាន់តែប្រើប្រាស់ប្រេងអូលីវតែប៉ុណ្ណោះ។ នៅក្នុងប្រេងអូលីវមានផ្ទុកទៅដោយវីតាមីន E ដែលវាអាចជួយអោយស្បែករបស់អ្នកមានសភាពទន់ល្មើយនិងមានសំនើមបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចមានសមត្ថភាពក្នុងការព្យាបាលស្បែកដែលខូចបានទៀតផង។ ខាងក្រោមនេះគឺជាវិធី២យ៉ាងដែលអ្នកយកប្រេងអូលីវមកប្រើ៖

1. អ្នកត្រូវយកប្រេងអូលីវក្តៅអ៊ុនៗមកលាបនិងម៉ាស្ស៉ានៅលើកន្លែងដែលមានស្នាម។ ទុកវាចោលរយៈពេល ៣០នាទីបន្ទាប់មកអ្នកត្រូវយកក្រណាត់មកជូតវាចេញ។ អ្នកក៏អាចយកប្រេងអូលីវមកលាបហើយទុកវាចោលរយៈពេលមួយយប់បានផងដែរ។

2.រីឯវិធីមួយទៀតអ្នកត្រូវយកលាយប្រេងអូលីវជាមួយនឹងប្រេងផ្កាឡាវ៉េនដឺបន្តិច។ បន្ទាប់មកអ្នកត្រូវយកវាមកលាបនៅលើកន្លែងដែលមានស្នាមហើយអ្នកត្រូវធ្វើការម៉ាស្សាវារយៈពេល ២ឫ៣នាទី។ ក្រោមមកទៀតអ្នកត្រូវទុកវាចោលអោយបានរយៈពេល ២០ ទៅ ៣០នាទីហើយបន្ទាប់មកទៀតអ្នកត្រូវយកទឹកក្តៅអ៊ុនៗមកលាងកន្លែងដែលអ្នកលាប៕ អ្នកត្រូវធ្វើបែបនេះអោយបាន៤ឫ៥ដងក្នុងរយៈពេល១ថ្ងៃដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

Home-Remedies-To-Get-Rid-Of-Scar-1024x598