សុភាពនារីគ្រប់រូបរមែងប្រាកដជាមានការខ្មាសអៀនចំពោះការថ្លាថ្លែងពីអ្វីមយទាក់ទងនឹងផ្លូវភេទ។
បើមានអារម្មណ៍អៀនប្រៀន ឬខ្លាចរអាអំពីបញ្ហាភេទសម្ព័ន្ធ សូមចំណាយពេលអានអត្ថបទដូចខាងក្រោម។
ហេតុអ្វីបុរស និងនារីមានការខ្មាសអៀនចំពោះបញ្ហារឿងលើគ្រែ?
មូលហេតុចម្បងមួយដែលមនុស្សមានការខ្មាសអៀនរឿងលើគ្រែគឺកង្វះបទពិសោធសិច។ នេះជាការលើកឡើងរបស់អ្នកជំនាញសិចសាស្រ្ដ និងជាទីប្រឹក្សាផ្នែកទំនាក់ទំនងនៅក្រុងវ៉ាន់ខូលវើរ វេជ្ជបណ្ឌិត ទីសាម័រហ្គេន។ មធ្យោបាយល្អបំផុតដើម្បីទទួលបានពិសោធជីវិតនេះ រួមទាំងជំនឿចិត្តលើខ្លួនឯង គឺការរង់ចាំដល់មានការរួមភេទច្រើនលើកច្រើនសា។ វេជ្ជបណ្ឌិត ម័រហ្គេន បានបន្ដថា បើមិនចូលចិត្តសុដន់ គូទ ភ្លៅទាំងគូ ឬមុខមាត់ ឬសក់របស់ខ្លួនឯង វាមិនថ្វីឡើយ។ ចូរកុំខ្វល់ពីបញ្ហាទាំងអស់នេះ។ សិចគឺជាភាពរំជើបរំជួលដែលមិនផ្ដោតលើសាច់ពោះ ៦ កង់នោះទេ។ ដូច្នេះគួរតែផ្ចង់លើភាពប៉ិនប្រសប់ជាជាងគិតតែពីរឿងប្រើសុដន់ទាក់ទាញ។
តើការខ្មាសអៀនកើតឡើងតែអំឡុងពេលរួមភេទពីរដងដំបូងមែនទេ?
ចម្លើយគឺទេ! ទោះបីជាអ្នកមានបទពិសោធច្រើនសន្ធឹក ជួនកាលក៏នៅតែមានអារម្មណ៍អៀនប្រៀនដដែល នៅពេលប្រតិបត្ដិការម្ដងៗ។ អ្នកខ្លះអៀនឡើងរួញខ្លួនដើម្បីបង្ហាញអំពីចំណង់ដ៏ពុះបញ្ជ្រោល ថ្វីដ្បិតតែធ្លាប់ហែលឆ្លងមិនចេះតិចដងក៏ដោយ។ សម្ដីដ៏ស្រៀវក្បាលពោះមួយដែលធ្វើឲ្យអ្នកឡើងមុខក្រហមគឺពាក្យថា «ខ្ញុំចង់សាកល្បងក្បាច់ឆក់កន្ដៀត ឬដើរតួឯកម្នាក់ម្ដង»ជាដើម។
តើនារីខ្មាសអៀនអាចគ្រប់គ្រងស្ថានការណ៍ពេលឡើងគ្រែតាមវិធីណា?
នាងអាចចងភ្នែកដៃគូ ដូច្នេះភាគីបុរសមិនអាចមើលឃើញនាងកំពុងធ្វើអ្វីដាក់ខ្លួនឡើយ។ វិធីមិនឲ្យដៃគូឃើញសកម្មភាពរបស់អ្នក វានឹងជួយខាងប្រុសប្រើវិញ្ញាណផ្សេងៗទៀតមកទប់ទល់ និងផ្ដល់ការលើកទឹកចិត្ដដល់អ្នកធ្វើអ្វីតាមចិត្ដចង់។
តើភាគីបុរសគ្មានអារម្មណ៍ស្រណុកស្រួលពេលរួមភេទមែនឬទេ? តើមានមូលហេតុអ្វីធ្វើឲ្យខាងប្រុសរួញខ្លួន?
មូលហេតុដែលនាំឲ្យបុរសមានការខ្មាសអៀន រួមមាន ការរួមភេទក្រោមក្បាច់ដែលខាងស្រីបែរមុខចេញពីខ្លួន ហើយខ្លួនមានសភាពស្ងៀមស្ងាត់ក្នុងពេលប្រតិបត្ដិការ។
បើមានអារម្មណ៍ញាប់ញ័រអំពីការហាស្ដីចំណង់លើគ្រែ តើអ្នកអាចឲ្យដៃគូដឹងពីការចូលចិត្ដរបស់អ្នកតាមរបៀបណា?
ដើម្បីឲ្យដៃគូដឹងអំពីចំណូលចិត្ដរបស់ខ្លួន ចូរបង្កើតហ្គេមកង់តណ្ហារួមគ្នា។ នេះជាយុទ្ធវិធីខ្លះៗដែលអ្នកគួរអនុវត្ដ ដូចជា ការឱបថើប ការផ្លាស់ប្ដូរវេនគ្នា ការស្វែងរកចំណុច G-Spot ការជជែកបែបអាសអាភាស សារសិច សិចតាមមាត់ ម៉ាស្សាកៀនក្រលៀន ឆក់កណ្ដៀត សាច់រន្ធគូទ និងប្រតិបត្ដិការពេញទំហឹង។ នៅពេលដល់វេលាសមគួរត្រូវឡើងគ្រែ ចូរជ្រើសរើសសកម្មភាព ឬក្បាច់មួយពីហ្គេមកង់តណ្ហាមកអនុវត្ដដើម្បីរក្សាទំនាក់ទំនងនៃចំណង់ឲ្យស្អិតល្មួត។
តើមានវិធីអ្វីដើម្បីពន្យល់ដល់ដៃគូថា ការភ័យខ្លាច ឬខ្មាសអៀនរឿងលើគ្រែ?
ដោយការពោលសរសើរលើកទឹកចិត្ដដល់ដៃគូឲ្យមានអារម្មណ៍ល្អជាមួយនឹងសម្ដីថា «អូ! ស្រួលណាស់!»។ គ្មានអ្វីស្រស់ស្រាយជាងជំនឿចិត្ដចំពោះការរួមភេទទេ។ ដូច្នេះកុំឲ្យដៃគូរបស់អ្នកដឹងថា អ្នកខ្មាសអៀន ឬភ័យខ្លាចចំពោះរឿងលើគ្រែពីព្រោះវាអាចរំខានផ្លូវអារម្មណ៍ដោយដៃគូគិតថា អ្នកមិនចូលចិត្ដសិច អ្នកមិនចូលចិត្ដរាងកាយខ្លួនឯង ឬអ្នកមិនស្រឡាញ់រូបគេ។ ចូរកម្ចាត់ភាពភ័យខ្លាចដោយការគិតឲ្យខ្លួនឯងស្រណុកស្រួល ស្រឡាញ់ និងទទួលយករូបរាងរបស់ខ្លួនឯង ព្រមទាំងរ៉ាប់រងដើម្បីឲ្យខ្លួនឈានដល់ចំណុចកំពូលដូចប្រាថ្នា៕