ប្រជ្រុយ​ ៧ កន្លែង​របស់​មនុស្ស​ប្រុស​ និង មនុស្ស​ស្រី​ដែល​បញ្ជាក់​ថា​ មាន​ភ័ព្វ​

តាម​ជំនឿ​ ប្រជ្រុយ​របស់​មនុស្ស​ ប្រុស​ ឬ មនុស្ស​ស្រី​​មាន​អត្ថន័យ​ ដែល​បង្ហាញ​ពី​ជោគ​វាសនា​ និង ចរិត​លក្ខណៈ​របស់​បុគ្គល​នោះ។ តែ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​ ទី​តាំង​ប្រជ្រុយ​ ៧ កន្លែង​របស់​មនុស្ស​ប្រុស​មនុស្ស​ស្រី​ដែល បង្ហាញ​ពី​ជោគ​វាសនា​ល្អ ប៉ុណ្ណោះ។ ទំនាយ​នេះ​​ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី ប្រជុំ​តម្រា​សាស្ត្រ​ពិស្ដារ ដែល​រៀប​រៀង​ដោយ ឧកញ៉ា រស់ មាន ក្នុង​ ពុទ្ធសករាជ​ ២៤១៨ គ្រិស្តសករាជ​ ១៩៧៣។

 

សម្រាប់​បុរស

 

១. ប្រជ្រុយ​ត្រង់​ថ្ងាស​ខាង​ស្ដាំ ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន បើ​ធ្វើ​អ្វីៗ ចង់​ឱ្យ​តែ​បាន​ល្បី​ឈ្មោះ សេចក្ដី​ប៉ង​អ្វី​ក៏​បាន​សម្រេច​ដូច​ចិត្ត​ប្រាថ្នា​មែន។ ឯ​ប្រជ្រុយ​ថ្ងាស​ខាង​ឆ្វេង ជា​មនុស្ស​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ បើ​នឹង​និយាយ​ស្ដី​មាន​គេ​ជឿ​ច្រើន។

 

២. ប្រជ្រុយ​ត្រង់ ក្រោម​រោម​ចិញ្ចើម ទឹក​មុខ​ល្អ​ជា​មហា​ស្នេហ៍ នឹង​ហារ​មាត់​ទៅ​ពឹង​ពាក់​អ្នកឯណា​ គេ​ក៏​ជួយ​បាន​ដោយ​ងាយ ហើយ​រក​លាភ​ ក៏​បាន​ងាយ​ ហើយ​បាន​ដោយ​គន្លង​ធម៌​ផង។

 

៣. ប្រជ្រុយ​នៅ​ត្រង់​ទង​ត្រចៀក​ខាង​ក្រោយ ស្ដាំ​ក៏​ដោយ​ ឆ្វេង​ក៏​ដោយ ជា​មនុស្ស​ឆ្លៀវឆ្លាស មាន​សតិ​បញ្ញា​ច្រើន ហើយ​ជា​អ្នក​មាន​ កតញ្ញូ​ល្អ។

 

ប្រជ្រុយ​នៅ​ត្រង់​ត្រចៀក​ខាង​ស្ដាំ ឬ ឆ្វេង​ ច្រើន​មាន​មនុស្ស​ឆ្ងាយ​នាំ​លាភ​ មក​ឱ្យ​ ហើយ​នឹង​មាន​អ្នក​ធំ​ ច្រើន​ឱ្យ​ទ្រព្យ​សម្បត្តិ​ ជួយ​ឧបការ​ដល់​ខ្លួន​ផង​ ហើយ​អាយុ​វែង។

 

ប្រជ្រុយ​ត្រង់​ក ខាង​ស្ដាំ​ ជា​អ្នក​មាន​មហា​ជោគជ័យ​ ដោយ​​អ្នក​មាន​យស​សក្ដិ​ ជួយ​ឧបត្ថម្ភ​ឱ្យ​បាន​ល្អ​ ពុំ​នោះ​សោត​នឹង​មាន​អ្នក​ធំ​ចែក​ ទ្រព្យ​ឱ្យ។

 

៦. ប្រជ្រុយ​ត្រង់​ក​ខាង​ឆ្វេង​ ជា​មនុស្ស​មាន​ចិត្ត​ទូលាយ បើ​រក​សម្បត្តិ​ទ្រព្យ​អ្វី ក៏​កើត​ឡើង​ដោយ​ខ្លួន​ឯង​ ឥត​មាន​ពឹង​អ្នក​ណា​ឡើយ។

 

៧. ប្រជ្រុយ​ត្រង់​កណ្ដាល​ថ្ងាស​ ឱ្យ​ចូល​ទៅ​រក​អ្នក​ធំ​សប្បុរស នឹង​ពឹង​អ្វី​ៗ អ្នក​ធំ​នោះ​នឹង​ឱ្យ​បុណ្យ​សក្ដិ នឹង​ឱ្យ​លោក​ជា​ទី​គាប់​ចិត្ត។

 

 

simple sleep

 

 

 

ម្រាប់​ស្រ្តី

 

១. ប្រជ្រុយ​ត្រង់​ត្រចៀក​ខាង​ស្ដាំ​ ជា​មនុស្ស​រណេបរណប​ ចេះ​គួរ​សម​ ទៅ​ណា​មក​ណា មាន​ជនជាតិ​ ទាំង​ពួក​រាប់​អាន​ច្រើន ហើយ​ជា​អ្នក​មាន​កតញ្ញូ​ផង។

 

២. ប្រជ្រុយ​នៅ​ត្រង់​ត្រចៀក​ខាង​ឆ្វេង ជា​អ្នក​មាន​បញ្ញា​ ស្រួច​ ប្រសើរ បើ​មាន​ប្ដី​ ប្ដី​នោះ​នឹង​បាន​ជា​ធំ។

 

៣. ប្រជ្រុយ​នៅ​ត្រង់​ដើម​ក ខាង​ស្ដាំ ជា​មនុស្ស​មាន​ស្នេហ៍​ក្នុង​ខ្លួន​ទៅ​កាន់​ ទី​ណា​មាន​គេ​រាប់​អាន ហើយ​គេ​ថា​ស្ត្រី​នោះ​កិរិយា​ល្អ ជា​មនុស្ស​​មាន​វាសនា​ច្រើន បើ​នឹង​មាន​ប្ដី​ៗ​នោះ​ឯង​នឹង​បាន​ទៅ​ជា​អ្នក​ធំ។

 

៤. ប្រជ្រុយ​ក្រោម​ដោះ ជា​មហា​ស្នេហ៍​ល្អ​ណាស់ ច្រើន​មនុស្ស​ជិត​ឆ្ងាយ​នាំ​លាភ​មក​ឱ្យ​ជា​និច្ច ហើយ​មាន​បរិវារ​ច្រើន។

 

៥. ប្រជ្រុយ​ឋិត​នៅ​ទី​កំបាំង នឹង​ល្បី​ឈ្មោះ​មាន​យស​សក្ដិ ហើយ​នឹង​មាន​ទ្រព្យ​ច្រើន​ បើ​មាន​ស្វាមី​ ស្វាមី​នោះ​ នឹង​បាន​ជា​អ្នក​ធំ បើ​មាន​កូន​ៗ​នោះ នឹង​មាន​បុណ្យ​យស​សក្ដិ​ដ៏​ខ្ពង់ខ្ពស់។

 

ប្រជ្រុយ​នៅ​កណ្ដាល បាត​ដៃ​ ទំនាយ​ថា​ល្អ​ណាស់ ជា​មនុស្ស​មាន​វាសនា។

 

. ប្រជ្រុយ​នៅ​កណ្ដាល​ខ្នង​ ទំនាយ​ថា ជា​មនុស្ស​មាន​សំណាង​ខ្ពស់​។

 

 

simple sleep 1

 
ចុះ​ចំណែក​ប្រិយមិត្ត​មាន​ ប្រជ្រុយ​​នៅ​កន្លែង​ទាំង​ ប្រាំពីរ​នោះ​ឬ​អត់? តើ​យល់​យ៉ាង​ណា​ដែរ?