គ្រប់សកម្មភាពទាំងអស់សុទ្ធតែទាមទារឱកាសដើម្បីទទួលបានផលល្អ។ ដូចគ្នានេះដែរ ការរួមមេត្រីក៏ត្រូវការពេលវេលាមួយដ៏ប្រសើរដើម្បីសម្រេចដល់ ត្រើយសុខយ៉ាងស្កប់ស្កល់បំផុតផងដែរ។
សិចពេលមមាញឹកនឹងការងារ
តើ មនុស្សរវល់ឯណានឹងមានអារម្មណ៍ចង់ឡើងគ្រែទៅ? យោងតាមអ្នកជំនាញផ្នែកសិច ទោះជាអ្នកមមាញឹកយ៉ាងណា បើបានដកឃ្លាតែ៥នាទីដើម្បីរួមសង្វាសនោះ អ្នកប្រាកដជាសម្រេចកាមគុណបានដល់កំពូល ព្រមទាំងអាចបន្ធូរអារម្មណ៍តានតឹងពីគំនរការងារទៀតផង។
សិចពេលកំពុងមានជំងឺ
ពេល អ្នកកំពុងគ្រុន ឈឺក្បាល ឬចុកពោះនោះ ប្រសិនបើអ្នកមានអារម្មណ៍ចង់រួមភេទ សូមកុំរួញរា។ សាកល្បងបបួលដៃគូឡើងឋានសួគ៌នាពេលនេះម្ដងមើល! នៅពេលដែលអ្នកប្រើកម្លាំងក្នុងសមរភូមិសិចដល់ចំណុចកំពូល រាងកាយរបស់អ្នកនឹងបញ្ចេញនូវអ័រម៉ូនម៉្យាងដែលដើរតួនាទីដូចជា ថ្នាំបំបាត់ការឈឺចាប់ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ឬធូរស្បើយពីជំងឺខ្លះៗបាន។
សិចមុនពេលមករដូវមួយថ្ងៃ
មួយ ឬពីរថ្ងៃមុនពេលមករដូវ គឺជាវេលាដ៏ល្អបំផុតសម្រាប់នារីក្នុងការបើកសមរភូមិលើគ្រែ។ យោងតាមអ្នកជំនាញផ្នែកសិចសាស្ត្រ អំឡុងពេលនេះឈាមនឹងផ្ដុំគ្នា ស្បូនក៏ងាយនឹងមានការកន្ត្រាក់ បបូរ និងគ្រាប់ល្មុត (ឆ្ដេញ) របស់ស្ត្រីក៏រីកទំហំជាងមុន ជាហេតុធ្វើឲ្យការរួមភេទអំណោយផលដល់ស្ត្រីក្នុងការឡើងឋានសួគ៌យ៉ាង ត្រេកត្រអាលបំផុត។
សិចនៅពេលព្រឹក
បុរសជាច្រើនតែងតែមាន លិង្គបះឡើងនាពេលព្រឹកស្រាប់ៗតែម្ដង។ នេះគឺជាពេលវេលាដ៏ល្អក្នុងការបើកយុទ្ធនាការលើគ្រែ។ ម៉្យាងវិញទៀត ការស្រាវជ្រាវមួយចំនួនក៏បានគាំទ្រថា ពេលព្រឹកគឺជាវេលាល្អមួយក្នុងការរួមភេទដើម្បីធ្វើឲ្យអារម្មណ៍ ដៃគូស្រស់ស្រាយពេញមួយថ្ងៃផងដែរ។
សិចនៅរដូវកាលរៀបការ
រដូវកាល ដែលសម្បូរលិខិតអញ្ជើញឲ្យចូលរួមមង្គលការ ឬកម្មវិធីផ្សេងៗនោះ គឺជាពេលវេលាមួយដែលធ្វើឲ្យអ្នកនឿយហត់ខកខានមិនបានឡើងគ្រែ ជាមួយដៃគូ ដោយសារតែត្រូវមិត្តភក្តិបង្អកស្រាផង ឬនឿយហត់នឹងរាំច្រៀងផង។ ដូច្នេះបើអ្នកមិនចង់រយាលនឹងរួមភេទជាមួយដៃគូទេនោះ អ្នកត្រូវតែចេះបង្កាត់ភ្លើងតណ្ហាពីព្រលប់ ទើបពេលត្រឡប់មកផ្ទះវិញអាចរក្សាអារម្មណ៍រោលរាលក្នុងការឡើងគ្រែ ប្រតិបត្តិការក្ដៅសាច់បាន។
សិចតាមតែចិត្តនឹកឃើញ
ទោះបីជានៅ ផ្ទះរបស់អ្នកមានមនុស្សម្នាអ៊ូអរក្ដី ប្រសិនបើអ្នកកំពុងតែមើលទូរទស្សន៍ ឬធ្វើកិច្ចការនៅផ្ទះសុខៗស្រាប់តែមានអារម្មណ៍ស្រើបស្រាលចង់លេង ល្បែងស្នេហ៍នោះ អ្នកមិនគួរខ្មាសអៀនឡើយ។ ការកេះដៃគូឲ្យរកកន្លុកកន្លៀតស្ងាត់ដើម្បី បង្កាត់ភ្លើងតណ្ហា គឺជាសកម្មភាពដ៏រំជើបរំជួលដែលធានាថានឹងដុតរោលអារម្មណ៍អ្នក ក្ដៅគគុកបំផុត។
សិចនៅម៉ោង៣ភ្លឺ
ការរួមភេទមុនចូលដំណេកគ្រប់ ពេលអាចជារឿងមួយគួរឲ្យធុញទ្រាន់ និងធ្វើឲ្យដៃគូអស់ភាពរំភើប។ អ្នកគួរសាកល្បងប្ដូរទម្លាប់ដាក់នាឡិការោទិ៍ម៉ោង៣ទៀបភ្លឺដើម្បី រួមរ័កម្ដងមើល វាអាចជាចំណីដ៏ប្លែកមាត់ម៉្យាងដែរ។
សិចដើម្បីស្វែងយល់ពីគ្នា
ដៃគូ រួមគ្រែរួមជីវិតរាល់ថ្ងៃក៏មិនអាចស្គាល់ពីចំណូលចិត្តសិចរបស់គ្នា ទៅវិញទៅមកឲ្យគ្រប់ជ្រុងជ្រោយផងដែរ។ នៅពេលទំនេរ អ្នកអាចបបួលគ្នាឡើងគ្រែបណ្ដើរ សួរគ្នាបណ្ដើរថាតើធ្វើអ៊ីចេះស្រួលទេ ឬចូលចិត្តទេ?
សិចក្រោយពេលហាត់ប្រាណ
ក្រោយពេលហាត់ប្រាណបែកញើស រាងកាយរបស់មនុស្សនឹងមានកម្ដៅ ហើយវាក៏ជាវេលាល្អម៉្យាងដែរក្នុងការបើកយុទ្ធនាការលើគ្រែ។
សិចនៅថ្ងៃឈប់សម្រាកវែង
នៅ រដូវកាលចូលឆ្នាំ ឬវិស្សមកាលរយៈពេលវែង ខណៈពេលដែលមនុស្សម្នាធ្វើដំណើរទៅស្រុកកំណើតស្ងាត់ទីក្រុងនោះ អ្នកក៏អាចសាកល្បងរួមមេត្រីនៅទីបើកចំហនានាក្រៅពីបន្ទប់គេងផង ដែរ។ អ្នកត្រូវចាំថា ទីកន្លែងប្លែក ធ្វើឲ្យអារម្មណ៍ និងរសជាតិនៃការរួមភេទក៏ឆ្ងាញ់ប្លែកទៅតាមកាលៈទេសៈនោះផងដែរ៕