សិច​មួយ​សប្ដាហ៍​ម្ដង​ក៏ជួយ​ផ្ដល់​សុភមង្គល​ជោក​ជាំដែរ

តើ​សិច​ប៉ុន្មាន​ដងទើប​គ្រប់គ្រាន់? សិចតែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​គឺសម​ល្មម​សម្រាប់​គូ​ស្វាមី​ភរិយា​ទូទៅ​ និង​អ្នកដែលមានសម្ព័ន្ធ​​មេ​ត្រី​យូរ​អង្វែង​។ នេះ​បើតាមកា​រសិក្សា​របស់​អាមេរិក​ បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​កន្លង​មកនេះ​។
លទ្ធផល​នៃ​ការសិក្សា​ផ្អែក​លើ​ការ​ស្ទង់មតិជនជាតិ​អាមេរិក​ជាង ៣ ម៉ឺន​នាក់​រយៈពេលជាង ៤០ ឆ្នាំនិង​បាន​ចុះផ្សាយ​ក្នុងទស្សនាវដ្ដី​វិទ្យា​សាស្រ្ដ​សង្គម​ផ្នែក​ចិត្ត​វិទ្យា និង​ចរិតវិទ្យា។
អ្នកដឹកនាំ​ការ​សិក្សា អ្នកស្រី អាមី មូស​ ជា​ចិត្តវិទូសង្គម និង​បណ្ឌិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យតូរ៉ុនតូ​មីសស៊ីស៊ូហ្គា បាន​ប្រាប់ថា​៖ «​ថ្វីដ្បិតតែ​ការ​រួមភេទ​ញឹកញយ​បង្កើន​សុភមង្គល​កាន់​តែ​អស្ចារ្យយ៉ាង​ណាក៏ដោយ ក៏​វា​គ្មាន​អ្វី​ចាំបាច់​លើស​ពី​ម្ដង​ក្នុងមួយសប្ដាហ៍​»។

អ្នកស្រី អាមី បាន​បន្ដ​ថា​៖ «លទ្ធផល​​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា វាមានសារៈសំខាន់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ផ្អែមល្ហែមជាមួយ​ដៃគូ​ តែ​លោក​អ្នក​មិនចាំ​បាច់​អី​ត្រូវតែខំ​រួម​ភេទ​រៀង​រាល់​ថ្ងៃ​ឡើយ​»៕