យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ចូលក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គមមួយ នៅក្នុងតំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៣ ខែធ្នូនេះ។
ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ថ្ងៃទី០២ ខែធ្នូ ដែលបង្កឡើងដោយក្រុមខ្មាន់កាំភ្លើង ត្រូវបានគេជឿថាមានគ្នា៣នាក់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានស្លៀកពាក់ជាទាហាន បានដើរចេញពីក្នុងរថយន្ត SUV ហើយបានដើរចូលទៅក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គម San Bernardino រួចក៏បានបាញ់ប្រហារយកតែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ គេនៅមិនទាន់ដឹងថា ជាទង្វើរបស់ខាងណានោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាអំពើភេរវកម្ម៕