លោកយាយ Bada Vanga ជនជាតិប៊ុលហ្ការីដែលបានបាត់បង់ជីវិតកាលពី ២០ ឆ្នាំមុន បានព្រមានពីការរីករាលដាលនៃក្រុមជ្រុលនិយម ហើយទស្សន៍ទាយថា « សង្គ្រាមដ៏ធំមួយនៃសាសនា » នឹងកើនឡើងនាឆ្នាំ ២០១៦ នេះ។
គ្រូទាយរូបនេះបានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៥ ឆ្នាំ។ គាត់ត្រូវគេជឿជាក់ថាមានភ្នែកទិព្វត្រចៀកទិព្វ ដោយសារតែគាត់អាចមើលឃើញពីអនាគតកាល ហើយការទស្សន៍ទាយរបស់គាត់ក្លាយទៅជាការពិតរហូតដល់ជាង ៨៥ ភាគរយ។
គាត់បានប្រមើមើលពី « សង្គ្រាមសាសនាដ៏ធំមួយ» ដែលចាប់ផ្តើមឡើងនៅឆ្នាំ ២០១០ ក្នុងប្រទេសស៊ីរី រួចនឹងបញ្ចប់ទៅនាឆ្នាំ ២០៤៣ ដោយការបង្កើតរដ្ឋមួយនៅទ្វីបអឺរ៉ុប នេះបើតាមការចុះផ្សាយរបស់គេហទំព័រ News.com.au ។ លោកយាយបានទាយទៀតថា ទ្វីបអឺរ៉ុបនឹងលែងមានតទៅទៀតនៅចុងឆ្នាំ ២០១៦ ហើយទ្វីបនេះនឹងក្លាយទៅជាកន្លែងដែលគេបោះបង់ចោល។ ក្រុមភេរវករជ្រុលនិយម ISIS នឹងប្រើប្រាស់អាវុធគីមីទប់ទល់នឹងប្រទេសនៅអឺរ៉ុប។
កាលពីទសវត្សរ៍ឆ្នាំ ៥០ លោកយាយបានទស្សន៍ទាយពីការឡើងកម្តៅផែនដី និងបាតុភូតរលកយក្សស៊ូណាម៉ិឆ្នាំ ២០០៤ ។ នៅឆ្នាំ ១៩៨៩ គាត់បានប្រាប់ដល់បណ្តាជនអាមេរិកាំងថា នឹងមានបក្សីស្លាបដែកពីរធ្វើការវាយប្រហារ ហើយនៅទីបំផុត អំពើភេរវកម្មក៏បានកើតឡើងនៅថ្ងៃ ៩ វិច្ឆិកា លើអគារ Twin Towers ។ មិនតែប៉ុណ្ណោះ គាត់បានទាយទៀតថា ប្រធានាធិបតីជំនាន់ទី ៤៤ របស់សហរដ្ឋអាមេរិក គឺជាជនជាតិអាមេរិកាំងស្បែកខ្មៅ (លោក បារ៉ាក់ អូបាម៉ា) ហើយប្រធានាធិបតីនេះគឺជាប្រធានាធិបតីចុងក្រោយរបស់សហរដ្ឋអាមេរិក៕