បវរកញ្ញាចក្កវាឡ ឆ្នាំ២០១២ នាង Olivia Culpo បានប្រកាសចែកផ្លូវជាមួយលោក Tim Below ជាសង្សារ ព្រោះមិនព្រមរួមរ័កជាមួយនាងមុនពេលរៀបការ ។ នាង Culpo វ័យ២៣ ឆ្នាំ និងលោក Below វ័យ២៨ឆ្នាំ ជាកីឡាករបាល់ឱប បានបង្កាត់ភ្លើងស្នេហ៍រយៈពេលពីរខែមកហើយ ។
Tim Below និយាយថា «ខ្ញុំមិនព្រមឡើង គ្រែជាមួយនារីណាម្នាក់ទេ ដរាបណាពួកយើងមិនទាន់រៀបការជាមួយគ្នា» ។
Below ព្យាយាមធ្វើខ្លួនឱ្យល្អស័ក្តិសមជាគ្រឹស្តសាសនិកមួយរូប ។
នាង Olivia Culpo ធ្លាប់មានចំណងស្នេហ៍ជាមួយតារាចម្រៀង Nick Jonas ដែលនាងបានជួបគេលើកដំបូងកាលពីឆ្នាំ២០១៣ ។ ទោះជាយា៉ងណាក្តី នៅខែមិថុនា ២០១៥ តារាចម្រៀងរូបនេះបានប្រកាសថា ចំណងស្នេហ៍ពួកគេបានដល់ផ្លូវបំបែកហើយ ខណៈមិនមានព័ត៌មានលម្អិតបង្ហាញពីការបែកបាក់នេះទេ ។
ក្រោយមកនាង Olivia Culpo បានទាក់ទងស្នេហាជាមួយ Tim Below តែរយៈពេល២ខែក៏បែកបាក់ដូចអ្នកមុនទៀត ប៉ុន្តែវាជារឿងចម្លែកសម្រាប់នាងដោយមិត្តប្រុសមិនព្រមរួមរ័កជាមួយនាងទាល់តែសោះ ទោះបីជាគេបានបង្ហាញក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះរូបនាងតាមរយៈការសរសេរសំបុត្រស្នេហា និងការយកចិត្តទុកដាក់ក៏ដោយចុះ ៕