មើម​យិ​ន​ស៊ិ​ន​អាច​ជួយ​កែកុន​ដល់​បុរស​ដែល​មាន​បញ្ហា​លិង្គ​មិន​ងើប

មើម​យិ​ន​ស៊ិ​ន​ត្រូវ​បាន​ជនជាតិ​ចិន​ប្រើប្រាស់​ជា​យូរ​មក​ហើយ​ក្នុង​លក្ខណៈ​ជា​ថ្នាំ​ដាស់​ឱ្យ​មាន​សម្រើប​តណ្ហា ។ ប៉ុន្តែ​តាម​ការ​រក​ឃើញ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​អត្ថប្រយោជន៍​ថ្មី​មួយ​បន្ថែម​ទៀត​របស់​យិ​ន​ស៊ិ​ន​នោះ​គឺ​ជួយ​បុរស​ដែល​ជួប​បញ្ហា​អសមត្ថភាព​ផ្លូវភេទ (​លិង្គ​មិន​ងើប​) ឲ្យ​រីករាយ​ក្នុង​ជីវិត​សិច​វិញ​បាន ។
ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​ឱសថ​សាស្ត្រ​ប្រទេស​កូរ៉េ​ខាងត្បូង Yonsei University College បាន​រក​ឃើញ​ថា បុរស​ដែល​មាន​បញ្ហា​លិង្គ​មិន​ងើប​ទទួល​បាន​ភាព​រីករាយ​ជា​ថ្មី​នៃ​ជីវិត​នៅ​លើ​គ្រែ​របស់​ពួក​គេ​បន្ទាប់​ពី​លេបថ្នាំ​ចម្រាញ់​ពី​មើម​យិ​ន​ស៊ិ​ន​តែ​២-៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ នេះ​អាច​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​ជឿជាក់​មួយ ដ្បិត​ការ​សិក្សា​ពិសោធន៍​ថ្មី​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​១១៩​នាក់ ដែល​សុទ្ធតែ​មាន​បញ្ហា​លិង្គ​មិន​ងើប​រឹង​ពោល​គឺ​មិនកើត​ចេញពី​លទ្ធផល​ពិសោធន៍​លើ​សត្វ​កណ្តុរ​ដូច​ការ​សិក្សា​មុន​ៗ​ឡើយ ។
នៅ​ក្នុង​របាយការណ៍​ស្តី​ពី​គំហើញ​របស់​ខ្លួន ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ឱសថ​ចម្រាញ់​ពី​យិ​ន​ស៊ិ​ន​របស់​កូរ៉េ​បាន​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​មុខងារ​ផ្លូវភេទ​គ្រប់​ផ្នែក​ទាំងអស់ ។ វា​អាច​ត្រូវ​បាន​ប្រើ​ជំនួស​ថ្នាំពេទ្យ​ដើម្បី​កែ​លំអ​ជីវិត​សិច​របស់​បុរស ។
លិង្គ​មិន​ងើប​អាច​កើត​មាន​លើ​បុរស​ពេល​ណាមួយ​ក៏​បាន ប៉ុន្តែ​វា​រឹតតែ​សាមញ្ញ​ចំពោះ​បុរស​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ ។ បុរស​ពាក់កណ្តាល​ក្នុង​វ័យ​នេះ​តែង​ជួប​បញ្ហា​លិង្គ​មិន​ងើប ។ មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​មិន​បាន​គ្រប់គ្រាន់ ៕