អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៤២ ជាន់របស់ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ដែលមានតម្លៃសាងសង់ ២៤០លានដុល្លារ នឹងចាប់ផ្តើមការសាងសង់បន្តឡើងវិញ នៅឆ្នាំ២០១៥ នេះ ហើយបញ្ចប់គំរោងសាងសង់ក្នុងឆ្នាំ២០១៨ មុនការបោះឆ្នោតសកល។
គួររំលឹកថាអគារភ្លោះ Gold Tower 42ជាន់នេះ គឺជាគម្រោងអគារខ្ពស់ជាងគេនៅកម្ពុជា ដែលបានចាប់ផ្ដើមដំណើរការសាងសង់ កាលពីខែមីនា ឆ្នាំ២០០៨ តែត្រូវផ្អាកវិញ នៅឆ្នាំ២០០៩ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុ។ គម្រោងអគារខ្ពស់មួយនេះ មានតម្លៃប្រមាណ ២៤០លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េ YON WOO CAMBODIA Co.,LTD ហើយបានការប្រកាសថា គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅក្នុងខែធ្នូឆ្នាំ២០១៥នេះ៕