ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពបំផុតអាចព្យាបាលបញ្ហាកើតមុនលើច្រមុះ៖
ទឹកក្រូចឆ្មា
ច្របាច់យកទឹកក្រូចឆ្មា រួចយកស្បៃជ្រលក់ចូល។ ដាក់វាលើច្រមុះរបស់អ្នក រួចរង់ចាំរយៈពេល ១៥នាទី។ ឬក៏អ្នកអាចលាបទឹកក្រូចឆ្មាដោយផ្ទាល់លើមុនរបស់អ្នក។ ជាតិជូររបស់ក្រូចឆ្មានឹងជួយសម្ងួតមុន ហើយវានឹងកម្ចាត់មុនត្រង់កន្លែងនោះ។
ទឹកខ្មេះប៉ោម
ប្រើទឹកខ្មេះប៉ោមមួយដំណក់លាបមុន និងរង់ចាំរយៈពេល ១០នាទី។ កុំប្រើទឹកខ្មេះប៉ោមខ្លាំង។ ប្រើទឹកខ្មេះប៉ោមតិចៗដើម្បីកម្ចាត់មុន កាត់បន្ថយការរលាក និងការហើម។
ទឹកលាងដៃ
ស្ត្រីជាច្រើនបានអះអាងថា ទឹកអនាម័យអាចប្រើដើម្បីព្យាបាលបញ្ហាកើតមុនលើច្រមុះរបស់អ្នកបាន។ ប្រសិទ្ធិភាពពិតប្រាកដរបស់វាដោយសារវាមានផ្ទុកនូវសារធាតុកម្ចាត់បាក់តេរី។ ហើយជាតិអាល់កុលនៅក្នុងទឹកលាងដៃនឹងជួយសម្ងួតមុនបានទាន់ពេលវេលា។
ប្រេងដើមតែ
ឱសថព្យាបាលមុនលើច្រមុះដ៏មានប្រសិទ្ធិភាពមួយទៀតគឺ ប្រេងដើមតែ។ លាបប្រេងដើមតែលើច្រមុះរបស់អ្នក និងលាងសម្អាតចេញក្រោយរយៈពេល ១០នាទី។
ស្ទីម
ការស្ទីមនឹងអាចជួយបើករន្ធញើសដែលស្ទះ និងជួយកម្ចាត់មេរោគចេញពីរន្ធញើស។
ទឹកកក
ការដាក់ទឹកកកស្អំលើច្រមុះរបស់អ្នកជាវិធីដ៏សក្តិសិទ្ធិមួយប្រភេទជួយកម្ចាត់មុនលើច្រមុះ។ ខ្ចប់ដុំទឹកកកបែកៗក្នុងក្រណាត់មួយ រួចស្អំលើច្រមុះ។ វានឹងជួយការពារពីបញ្ហារលាក, កាត់បន្ថយភាពក្រហម, ជួយពង្រឹងចរាចរណ៏ឈាម និងរឹតបណ្តឹងរន្ធញើស។
ផលិតផលបំបាត់ជាតិខ្លាញ់លើផ្ទៃមុខ
ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង នៅពេលជ្រើសរើសយកផលិតផលថែរក្សាស្បែកលើផ្ទៃមុខរបស់អ្នក។ វានឹងអាចជួយទាំងកម្ចាត់មុន និងការពារពីការធ្លាយមុននៅពេលក្រោយ។ មុនលើច្រមុះនឹងលែងជាបញ្ហាទៀត ប្រសិនបើអ្នកមានទម្លាប់ថែរក្សាសម្រស់ឲ្យបានទៀងទាត់៕