នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ នេះ គណបក្សប្រជាជនកម្ពុជា ក្រោយអធិបតីរបស់លោក ហេង សំរិន បានប្រារព្ធពិធីរម្លឹកខួប ៣៧ ឆ្នាំ នៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ២ ធ្នូ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីខ្មែរសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដែលអះអាងថា ខ្លួនជាស្ថាបនិកនៃថ្ងៃ ២ ធ្នូនេះ កំពុងឈឺធ្ងន់។
«រូបខ្ញុំជាបិតា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ និងជាបិតា ៧ មករា ដែលរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត »។ នេះជាអំណះអំណាងដែលលោកអតីតនាយករដ្ឋមន្ត្រីខ្មែររយៈពេល ៦ ខែ នៅក្នុងអំឡុងឆ្នាំ ១៩៨១ បានប្រាប់ដល់សារព័ត៌មានថ្មីៗ កាលពីឆ្នាំមុន ពោលគឺនៅមុនពេលដែលខ្លួនធ្លាក់ខ្លួនឈឺ។
និយាយដល់រឿងស្ថាបនិកបង្កើត ២ ធ្នូ និង ៧ មករា នេះ លោក ប៉ែន សុវណ្ណ ដែលមានវ័យ ៧៩ ឆ្នាំ ទៅហើយនោះ ហាក់មិនអស់ចិត្ត និងបានរិះគន់ថា ក្រុម លោក ហ៊ុន សែន លោក ហេង សំរិន និងសពលោក ជា ស៊ីម ថា ជាអ្នកក្បត់រូបលោក។« ខ្ញុំជាអ្នកបង្កើត ២ ធ្នូ តែបែរជាក្រុម លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន ដែលជាកូនចៅខ្ញុំពេលនោះ ក្បត់ខ្ញុំ ហើយឆ្លៀតកេងចំណេញវិញ ព្រោះខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ពេលនោះ»។ នេះជាការបញ្ជាក់របស់លោកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាប់ឃុំឃាងនៅប្រទេសវៀតណាមជាង ១០ ឆ្នាំ កាលពីពេលដែលលោកមិនទាន់ធ្លាក់ខ្លួនឈឺ។
ជាង ១១ ខែមកហើយ ដែលលោកអតីតនាយករដ្ឋមន្ត្រីខ្មែរក្នុងឆ្នាំ ១៩៨១ រូបនេះ មានជំងឺស្លាប់មួយចំហៀងខ្លួន ចាប់តាំងពីថ្ងៃទី ១៩ មករា ឆ្នាំ ២០១៥ មក។ ថ្វីដ្បិតគណបក្សសង្គ្រោះជាតិបញ្ជូនលោកទៅព្យាបាលនៅប្រទេសសិង្ហបុរីក៏ពិតមែន ក៏អាការៈជំងឺលោក ប៉ែន សុវណ្ណ ហាក់នៅមិនទាន់ធូរស្បើយសោះ។ បច្ចុប្បន្ននេះ លោក ប៉ែន សុវណ្ណ ដែលចាត់ទុកខ្លួនឯងថា ជាបិតា ២ ធ្នូ និង ៧ មករា នៅមិនទាន់អាចនិយាយបាន ហើយកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់ខ្លួនឯខេត្តតាកែវ ក្រោមការមើលថែពីសំណាក់កូនស្រីធម៌របស់ខ្លួន៕