នៅពេលដែលអ្នកតែងតែនិយាយប្រាប់ខ្លួនឯង ឬអ្នកដទៃថា បើសិនជាគ្មានទូរស័ព្ទដៃiPhone នៅក្បែរទេ មិនដឹងជារស់នៅយ៉ាងម៉េចនោះ ក្រុមហ៊ុនApple ដែលជាក្រុមហ៊ុនយក្សដ៏ល្បីល្បាញខាងផលិតទូរស័ព្ទiPhone បានទម្លាយឱ្យដឹងជាសាធារណៈអំពីទស្សនវិស័យរបស់ខ្លួនក្នុងពេលអនាគតថាខ្លួន អាចនឹងត្រូវឈប់ផលិតទូរស័ព្ទចល័តម៉ាក iPhone ទៀតហើយ។
ជាអ្នកវិភាគ និងជាអ្នកគ្រោងផែនការណ៍ និងទស្សនវិស័យក្នុងពេលអនាគតនៃក្រុមហ៊ុន Apple លោក Gene Munster បានធ្វើការបកស្រាយក្នុងបទបង្ហាញរបស់លោកអំពីបច្ចេកវិទ្យាថ្មីមួយដែលនឹងអាចលេចជារូបរាងឡើងនៅប្រហែលជា១ ឬ២សតវត្សរ៍ខាងមុខទៀត ដែលកំពូលបច្ចេកវិទ្យាថ្មីនោះវាអាចនឹងជំនួស និងមានសមត្ថភាពលើស ទូរស័ព្ទចល័ត iPhone ១លាងដង ។
ទោះបីជាគេ មិនទាន់បង្ហាញរូបរាងពិតទាំងស្រុងអំពីបច្ចេកវិទ្យាថ្មីរបស់Apple នោះ ក៏លោកMunster បានជម្រាបថា វាគឺបច្ចេកវិទ្យាថ្មីម៉្យាងដែលអាចនៅក្បែរខ្លួនមនុស្សគ្រប់ពេល ប្រើប្រាស់ថាមពលតិច និងអាចបញ្ជាតាមតម្រូវការដោយចលនាទូទៅរបស់មនុស្ស ៕