សហស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg នៅថ្ងៃអង្គារនេះបានប្រកាសថាលោកនិងភរិយាសម្រេចថានឹងបរិច្ចាគភាគហ៊ុនរបស់លោកចំនួន៩៩ភាគរយដែលស្មើនឹង៤៥ពាន់លានដុល្លារទៅមូលនិធិសប្បុរសធម៌ក្នុងពេលដែលពួកគេមានជីវិត។ លោកអះអាងថាការបរិច្ចាគថវិកាផ្ទាល់ខ្លួនច្រើនសន្ធឹកនេះគឺដើម្បីធ្វើឲ្យពិភពលោកក្លាយជាទីកន្លែងដ៏រីករាយ និងមានសុខដុមរមនាសម្រាប់កូនស្រីលោកផ្ទាល់ក៏ដូចជាមនុស្សគ្រប់គ្នា។ នេះបើតាមសារព័ត៌មាន The New York Times។
នាយកប្រតិបត្តិក្រុមហ៊ុនហ្វេប៊ុក លោក Mark Zuckerberg និងភរិយារបស់លោក លោកស្រី Pricilla Chan បានថ្លែងនៅថ្ងៃអង្គារនេះថា អ្នកទាំងពីរនឹងបរិច្ចាគភាគហ៊ុនទំហំ៩៩ភាគរយ( ប្រហាក់ប្រហែល ៤៥ពាន់លានដុល្លារ)ដល់មូលនិធិសប្បុរសធម៌ ក្នុងរយៈពេលដែលពួកគេមានជីវិត។ ស្ថាបនិកហ្វេសប៊ុកខាងលើបានបញ្ជាក់ថា លោកនិងភរិយាសម្រេចចិត្តបរិច្ចាគថវិកាច្រើនសន្ធឹកនេះដើម្បីជួយកែប្រែពិភពលោកឲ្យប្រសើរឡើង ឲ្យមានភាពរីករាយ វិបុលភាព និងសុខដុមរមនាសម្រាប់កូនស្រីលោកដែលទើបកើតសប្តាហ៍មុន និងមនុស្សគ្រប់គ្នាលើពិភពលោកនេះ។
បើតាមសម្តីរបស់អ្នកទាំងពីរ ថវិកាទាំងអស់នេះនឹងត្រូវប្រគល់ជូនមូលនិធិដែលពួកគេបង្កើតថ្មីដែលមានឈ្មោះថា អង្គការគំនិតផ្តួចផ្តើម Chan Zuckerberg។ ហើយគោលដៅ និងវិស័យដែលមូលនិធិថ្មីនេះមានដូចជា អភិវឌ្ឍន៍វិស័យអប់រំ ព្យាបាលជំងឺ កសាងសហគមន៍ដ៏រឹងមាំ និងបង្កើតទំនាក់ទំនងរវាងមនុស្សនិងមនុស្សជាដើម។ ក្រៅពីប្រកាសបរិច្ចាគថវិកាដ៏ច្រើននេះ កាលពីថ្មីៗនេះលោក Mark Zuckerberg បានក្លាុយជាមហាសេដ្ឋីម្នាក់ដែលសម្រេចចុះហត្ថលេខាដើម្បីចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ដល់គម្រោងសម្ព័ន្ធថាមពលដែលរៀបចំឡើងដោយស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលផ្តោតលើថាមពលស្អាតផងដែរ។