អស្ចារ្យ​! បច្ចេកវិទ្យា Li-Fi លឿន​ជាង Wi-Fi 100​ដង

Li-Fi ដែល​មាន​ល្បឿន​លឿន​ជាង​បច្ចេកវិទ្យា Wi-Fi គឺ​អា​ចប​ញ្ចូ​ន​ទិន្នន័យ​១ជី​ហ្គា​បៃ​ក្នុង​១​វិនាទី ពោល​គឺ​វា​លឿន​ជាង Wi-Fi ដល់​ទៅ​១០០​ដង ខណៈ​ពេល​ដែល​វី​ដេ​អូ​កម្រិត HD អាច​នឹង​ទាញ​យក​បាន​ត្រឹមតែរយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។

ស្ថិត​ក្នុង​គម្រោង​សាកល្បង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ Velmenni បច្ចេកវិទ្យា​នេះ​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ការិយាល័យ និង​បរិស្ថាន​ឧស្សាហកម្ម ។ Li-Wi ប្រើប្រាស់​ពន្លឺ​ដើម្បី​ឱ្យ​ព័ត៌មាន​រត់​ឆ្លងកាត់​តាម​ខ្យល់ ។ លោក Sophie Curtis អ្នក​យក​ព័ត៌មាន​របស់​គេហទំព័រ តេ​ឡេ​ក្រា​ហ្វ និយាយ​ថា ពន្លឺ​បាន​ប្រើប្រាស់​ដើម្បី​បញ្ជូន​ទិន្នន័យ​ឆ្លងកាត់​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ក្នុង​កម្រិត​ល្បឿន​ខ្ពស់ ។


នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Velmenni លោក Deepak Solanki និយាយ​ថា «​ពួក​យើង​កំពុង​តែ​បង្កើត​គម្រោង​ពីរ​បី​ទៀត​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទាក់ទង​ពន្លឺ​ដែល​អាច​មើលឃើញ​ហៅ​កាត់​ថា VLC ។ បច្ចេកវិទ្យា Li-Wi បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១១ ដោយ​សាស្ត្រាចារ្យ Harald Haas នៃ​សាកល​វិទ្យា Edinburgh ហើយ​វា​បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាង​១,៧​លាន​នាក់​ផង​ដែរ​នៅ​ពេល​នោះ ៕