Facebook ​បន្ថែម​មុខងារ​ពិសេស​សម្រាប់​គូស្នេហ៍​ប្រេះឆា


បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​បន្ថែម​មុខងារ​ពិសេស​ថ្មី​មួយទៀត​សម្រាប់​អ្នក​ប្រេះឆា​ស្នេហា ពោល​គឺ​ការ​កំណត់​រវាង​អ្នក​ដែល​ធ្លាប់​មាន​ចំណង​សេ្ន​ហា​ជាមួយ​គ្នា ។ មាន​ន័យ​ថា​រវាង​ពួក​គេ​ទាំង​ពីរ​អាច​ដឹង​រឿងរ៉ាវ​តិច​បំផុត​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​មាន​លើ​គណនី (Account) ។
ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​នឹង​ផ្តល់​កំណែប្រែ​នេះ​នៅ​អា​មេ​រិ​ក​ជា​មុន​សិន ក្រោយ​ពេល​ធ្វើ​សម្រាប់​មនុស្ស​ទូ​ទាំង​ពិភពលោក​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ។ ការ​បន្ថែម​មុខងារ​នឹង​កាន់តែ​ធ្វើ​ឱ្យ​មនុស្ស​ពីរ​នាក់​ដែល​ធ្លាប់​មាន​មនោសញ្ចេតនា​ជាមួយ​គ្នា​លើ​បណ្តាញ​សង្គម និង​ងាយស្រួល​លាក់​ពី​ការ​បង្ហោះ​រឿងរ៉ាវ ថ្មី​ៗ (Post) ។ នេះ​បើសិនជា​ពួក​គេ​មិន​ទាន់​ឈប់​រាប់អាន​គ្នា (Unfriend) ។
ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និយាយ​ថា «​យើង​ធ្វើ​ដូច្នេះ​មិន​ចង់ឱ្យ​ភាគី​ទាំង​សងខាង​មាន​កំហឹង ឬ​ការ​មិន​ពេញចិត្ត​រវាង​រឿង​បុគ្គល តែ​បែរជា​បញ្ចេញ​លើ​គណនី​របស់​គេ ហើយ​ចាត់​ទុក​ថា ហ្វេ​ស​ប៊ុ​ក​គឺជា​កន្លែង​សមរភូមិ​វាយប្រហារ​ពាក្យ​សម្តី ឬ​បង្ហោះ​វី​ដេ​អូ​ឆ្លើយឆ្លង​គ្នា ខណៈ​មនុស្ស​រាប់រយ​នាក់​ទៀត​ដឹង​ពី​ស្ថានភាព​របស់​គេ​តំណាលគ្នា​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ពួក​គេ​មាន​មាន​បញ្ហា​ជាមួយ​គ្នា តែងតែ​ចុច​លើ​ប៊ូ​តុង ឈប់​រាប់អាន (Unfriend) ឬ​បិទ​គណនី​របស់​គេ (Block) ជាដើម​» ។
ហ្វេ​ស​ប៊ុ​ក​គឺជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ព័ត៌មាន​យ៉ាង​សម្បូរ​បែប ដែល​មាន​មនុស្ស​ផ្តល់​ព័ត៌មាន​ពី​ច្រើន​ប្រភព​ដែល​ពួក​គេ​បានដឹង និង​ចង់​ចែករំលែក ។ មនុស្ស​មួយ​ចំនួន​ក៏​បាន​ស្វែងរក​ដៃគូ​រលើ​បណ្តាញ​សង្គម​មួយ​នេះ តែ​នៅ​ពេល​ដែល​ចំណង​ស្នេហ៍​បាន​បញ្ចប់ ពួក​គេ​តែងតែ​ជួប​បញ្ហា​ជា​រឿយ​ៗ មិនដឹង​ថា​ត្រូវធ្វើ​យ៉ាងណា​ក្រៅពី​ប្រើប្រាស់​ដំណាក់កាល​ចុង​ក្រោយ​គឺ Unfriend និង Block ជាដើម ៕