យោធា​ប្រទេស​តូគី​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​ មហា​អំណាច​រុស្ស៊ី​



យន្តហោះ​ចម្បាំងរុស្ស៊ីមួយគ្រឿងត្រូវ​ទ័ពអាកាសរដ្ឋាភិបាល​អង់ការ៉ាបាញ់ទម្លាក់នៅថ្ងៃអង្គារនេះនៅក្បែរព្រំដែន​ស៊ីរីនិងតួកគី។ តួកគីថា យន្តហោះ​របស់រុស្ស៊ីនេះបានហោះរំលោភដែនអាកាស​របស់ខ្លួន​ តែមន្ត្រីយោធារុស្ស៊ីបានបដិសេធការចោទប្រកាន់​នេះ។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT ។




យន្តហោះ​ចម្បាំង​ម៉ាក់ F-16 របស់ទ័ពអាកាស​តួកគី បានបាញ់ទម្លាក់យន្តហោះ​របស់រុស្ស៊ីមួយ​គ្រឿងនៅថ្ងៃអង្គារនេះ​ ហើយយន្តហោះ​នោះ​បានធ្លាក់ចូលក្នុងទឹកដី​ស៊ីរី។ មន្ត្រីយោធា​តួកគី​បាន​អះអាងថា ខ្លួនបាញ់​យន្តហោះ​នោះដោយសារវាហោះចូលរំលោភលើដែនអាកាសរបស់ខ្លួន។  

យ៉ាងណាក៏ដោយ ក្រសួង​ការពារជាតិរុស្ស៊ីបាន​អះអាងថា យន្តហោះ ដែលតួកគីបាញ់ទម្លាក់នេះមានម៉ាក Su-24 ហើយក្រសួងនេះបានទាត់ចោលការចោទប្រកាន់របស់កងទ័ពរុស្ស៊ីដែលថា​យន្តហោះដែលត្រូវគេបាញ់ធ្លាក់នេះហោះរំលោភដែនអាកាសតួកគីដែរ។ យន្តហោះនេះបាន​ហោះនៅក្នុងរយៈកម្ពស់ ៦គីឡូម៉ែត្រ​ ៕