-នៅថ្ងៃទី30-11-2015 ម៉ោង11:09នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ស្វាយ សាខន ជាក្រុមប្រឹក្សាឃុំស្ពឺមកពីគណបក្សCNRP នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ គឺនៅចុងភូមិដាច់ស្រយាលជាប់ព្រំប្រទល់និងខេត្តកំពង់ធំមាន ចម្ងាយប្រមាណជាង២ គម ពីថ្នល់ជាតិ ។ មានករណីឃាតកម្ម 01លើក ប្រព្រឹត្តឡើងដោយឈ្មោះ អេង ធី ប/47ឆ្នាំ ត្រូវជាកូនប្រសារ នៅភូមិ-ឃុំកើតហេតុខាងលើ បានយកកាំបិតកាប់ទៅលើឪពុក-ម្ដាយក្មេក ,ប្រពន្ធ-កូន បណ្ដាលឱ្យស្លាប់មនុស្ស 04នាក់ និងរបួសធ្ងន់01នាក់ ៖
1-ឈ្មោះ យាង ស/60ឆ្នាំ ជាម្ដាយក្មេក (ស្លាប់)
2-ឈ្មោះ ចន្ទី សុភានី ស/45ឆ្នាំ ជាប្រពន្ធ (ស្លាប់)
3-ឈ្មោះ ធី ស៊ាងហ៊ី ស/6ឆ្នាំ ជាកូន (ស្លាប់)
4-ឈ្មោះ ធី សីហា ប/4ឆ្នាំ ជាកូន (ស្លាប់)
5-ឈ្មោះ ស្វាយ សាខន ប/63ឆ្នាំ ជាឪពុកក្មេក (របូសធ្ងន់) ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
មិនតែប៉ុណ្ណុះជនសង្ស័យបានដុតផ្ទះខ្លួនឯងចោលទៀត តែត្រូវបា នប ប៉ុស្តិនិងអ្នកក្បែរខាងជួយពន្លត់ទាន់។ភ្លាមៗនោះដែរ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច ព្រមទាំងយកវត្ថុតាង (កាំបិត) ទៅជាមួយផងដែរ ។
ករណីនេះកម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្តស្រុកបាននិងកំពុងបំពេញប្រតិបត្តិការតាមជំនាញនិងនិតិវិធី
ជនល្មើសប្រាកដជាមិនអាចគេចរួចពីសំណាញ់ច្បាប់បានឡើុយ
យើងខ្ញុំសំណូមពរដល់អង្គភាពមានសមត្ថកិច្ចនិងប្រជាពលរដ្ឋមេត្តាវចូលរួមសហការជួយផ្តល់ព័តមានក្នុងករណី ឃើញឬស្គាល់ជនសង្ស័យកំពុងលាក់ខ្លួននៅទីណា សូមទំនាក់ទំនង មកលេខ
០៤២ ៦៦៥ ៦៥ ៦៥
០៩៧ ៧៧៨ ០០០ ៣
អត្ថបទ ដំរី ស
រូបភាព មានជ័យនិងនាគរាជ